ដោយៈ គង់ សូរិយា
ភ្នំពេញៈ គំរោងខុនដូមិនច្រើនទេ បានប្រកាសបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៤នេះ ស្របពេលស្ថានភាពទីផ្សារ កំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់។
គំរោងខុនដូ Times Square7, Picaso Condo, បានប្រកាសបើកដំណើរការសាងសង់នៅឆ្នាំនេះ ខណៈគំរោងធំៗមួយចំនួនដូចជា Naga World3, Sun Wah, Diamond Bay និងគំរោងមួយចំនួនទៀតបានពន្យាពេល និងសាងសង់យឺតៗ។
-->
លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនអភិវឌ្ឍន៍គំរោងចំនួន២ គឺ Times Square និង Picaso 2 នឹងសាងសង់នៅឆ្នាំនេះ ខណៈគំរោង
J Tower3 ដែលមានចំនួនរហូតដល់៧៧ជាន់ ស្មើនឹងកំពស់៣២០ម៉ែត្រ បានចាប់ផ្តើមកាលពីចុងឆ្នាំមុន។
លោកបន្តថា “បច្ចុប្បន្នស្ថានភាពទីផ្សារ មានសញ្ញាវិជ្ជមានបណ្តើរៗហើយ ដោយបច្ចុប្បន្ននិន្នាការទីផ្សារ បានផ្លាស់ប្តូរចេញពីអ្នកអភិវឌ្ឈន៍ចិន និងងាកមកកាន់អ្នកវិនិយោគ មកពីជប៉ុន កូរ៉េ តៃវ៉ាន់ និងអ្នកវិនិយោគ មកពីតំបន់អឺរ៉ុបកាន់តែច្រើន បានឈានជើងចូលទីផ្សារនេះ ប៉ុន្តែស្ថានភាពនេះ មិនមានសញ្ញាពុះកញ្រ្ជោលនៅឡើយទេ។ ខុនដូដែលបានផ្គត់ផ្គង់ចូលទីផ្សារ មានប្រមាណ៦០,០០០យូនីតហើយ គិតរហូតមកដល់ដើមឆ្នាំ២០២៤នេះ៕