ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឯកសារបានបង្ហាញថា លោក អ្នកគួរតែទទួលទានធុរេនតែពីរទៅបីដងក្នុងមួយសប្តាហ៍ ដោយកំណត់ការទទួលទានត្រឹមតែមួយឬពីរដុំប៉ុណ្ណោះ។
ការណែនាំនេះ ជាការជួយក្នុងការចៀសវាងការលើសថាមពល រក្សាកម្រិតជាតិស្ករ ក្នុងឈាមឲ្យស្ថិតស្ថេរ និងការពារការកើតជម្ងឺ “មុន” សម្រាប់អ្នកដែលមានផ្ទៃមុខងាយឡើងមុន។
-->
ឯកសារបានបង្ហាញទៀតថា ការទទួលទានផ្លែទុរេន ២០០ mg ផ្តល់ ៣០០ កាឡូរី រួមបញ្ចូលជាតិស្ករ៥០ក្រាម ខ្លាញ់១០ក្រាម ប្រូតេអ៊ីន៣ក្រាម និងជាតិសរសៃ៨ក្រាម។ ផ្លែឈើនេះក៏ផ្គត់ផ្គង់វីតាមីនក្រុមBប៉ូតាស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមបន្ថែម។ ដូច្នេះហើយ ធុរេនលេចធ្លោជាផ្លែឈើ ដែលមានឥទ្ធិពលយ៉ាងខ្លាំងដល់កម្រិតជាតិស្ករក្នុងឈាម។
ដោយសារបរិមាណជាតិស្កររបស់វា ការទទួលទានទុរេនច្រើនពេកអាចបណ្តាលឲ្យមានការកើនឡើងយ៉ាងឆាប់រហ័ស ទាំងកម្រិតជាតិស្ករក្នុងឈាម និងអាំងស៊ុយលីន។
ឯកសារបានបង្ហាញទៀតថា ការកើនឡើងនៃអាំងស៊ុយលីន បង្កឲ្យមានការកើនឡើង នៃផលិតកម្មandrogen ដែលជាហេតុជំរុញឲ្យរាងកាយបញ្ចេញជាតិប្រេងកាន់តែច្រើន ដែលនាំឲ្យរលាក។ លក្ខខណ្ឌទាំងនេះ បង្កើតបរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍជំងឺមុន៕