គំរោងកែលម្អរការគ្រប់គ្រងបរិស្ថានជុំវិញទន្លេរសាបបានចាប់ផ្តើម

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេរសាបជំហាន១ អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់។គម្រោងនេះ ទទួលបានកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

គម្រោងនេះស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគម្រោងទាំងមូលគ្របដណ្តប់ លើផ្ទៃដីសរុបចំនួន ២៣៣ហិកតា ផ្ទៃដីសម្រាប់សាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ៣ហិកតា។ គម្រោងត្រូវប្រើប្រាស់ រយ:ពេលសាងសង់ចំនួន ៣៦ខែ ដោយចាប់ផ្តើមសាងសង់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងបញ្ចប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here