ក្រុមហ៊ុន Verizon បោះទុនវិនិយោគ១០០លានដុល្លារអាមេរិក ដើម្បីប្រជែងជាមួយក្រុមហ៊ុន SpaceX

0

ដោយ: គង់ លាងហួរ
អន្តរជាតិ:ក្រុមហ៊ុនVERIZON Communications ប្រកាសបោះទុនវិនិយោគ១០០លានដុល្លារអាមេរិក ដោយបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនទំនាក់ទំនងផ្កាយរណប AST SpaceMobile ដើម្បីផ្តល់នូវការតភ្ជាប់ឥតខ្សែពីលំហអាកាស(wireless)។

ការបោះទុនវិនិយោគនេះក៏មានគោលបំណង ក្នុងការប្រកួតប្រជែងទៅនឹងក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋី Elon Musk ដែលជាដៃគូប្រជែងដ៏ធំបំផុតរបស់ខ្លួនផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន AST ក៏បានប្រកាសបង្កើតភាពជាដៃគូស្រដៀងគ្នានេះជាមួយក្រុមហ៊ុនទូរគមនាគមន៍ AT&T កាលពី២សប្តាហ៍មុនផងដែរ។ ស្របពេលមានកិច្ចព្រមព្រៀងទាំង២នេះ ក្រុមហ៊ុន AST បានអះអាងថា ខ្លួននឹងអាចផ្តល់សេវាកម្មគ្របដណ្តប់ទ្វីបអាមេរិកទាំងមូល ពីស្មាតហ្វូនទៅកាន់ប្រព័ន្ធផ្កាយរណបនាពេលអនាគតរបស់ខ្លួន ដោយប្រើប្រាស់ប្រេកង់វិទ្យុ ដែលរដ្ឋាភិបាលបានបែងចែកទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សទាំង២។Verizon invests US$100 million in AST plan for wireless from spaceការបង្កើតភាពជាដៃគូនេះគឺជារឿងដ៏កម្រមួយសម្រាប់ក្រុមហ៊ុន Verizon និងក្រុមហ៊ុន AT&T ខណៈក្រុមហ៊ុនទាំង២នេះ បានចាប់ដៃគូជាមួយក្រុមហ៊ុនតែមួយដូចគ្នា ក្នុងគោលដៅដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន SpaceX ខណៈក្រុមហ៊ុនរបស់លោក Elon Musk ក៏ធ្លាប់បានប្រកាសបង្កើតកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយក្រុមហ៊ុន T-Mobile US ផងដែរនៅក្នុងឆ្នាំ២០២២។

លោក Abel Avellan ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន AST បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពជាដៃគូនេះនឹងជួយពង្រឹងការតភ្ជាប់ឥតខ្សែនៅសហរដ្ឋអាមេរិក និងផ្តល់អាទិភាពដល់តំបន់ដាច់ស្រយាលតាមរយៈការតភ្ជាប់ពីលំហអាកាស”។

យ៉ាងណាមិញ ក្រុមហ៊ុន SpaceX ក៏កំពុងខិតខំស្វែងរកចំណែកទីផ្សារតាមរយៈការបង្កើតប្រព័ន្ធ Starlink ដ៏ធំរបស់ខ្លួន ដែលមានផ្កាយរណបប្រមាណ៦ពាន់គ្រាប់នៅក្នុងគន្លងជុំវិញផែនដី។ តាមរយៈភាពជាដៃគូ ក្រុមហ៊ុន T-Mobile ក៏ផ្តល់ប្រេកង់វិទ្យុរបស់ខ្លួនដល់ប្រព័ន្ធ Starlink និងបានចាប់ផ្តើមតេស្តសាកល្បងសេវាកម្មរបស់ប្រេកង់នេះទៅលើផ្កាយរណបមួយចំនួននៅឆ្នាំនេះ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here