កំណាត់ផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ ក្រសួងបន្តថែរទាំដើម្បីសម្រួលដល់ការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ

0

        ដោយៈ គង់ ម៉ាលីនណា

        កំពតៈ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបាន កៀរកិន បង្ហាប់ ស្រោចទឹក ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអនុវត្តន៍ការងារថែទាំជាប្រចាំ (ខួប) ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។

ស្ថានភាព នៃការធ្វើដំណើរលើកំណាត់ផ្លូវនេះ គឺមានសភាពមមាញឹកជាធម្មតា​ ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្ត ដែលប្រើប្រាស់ថេរវេលារង្វង់ជាង២០ -៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រនេះ។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់អង្គភាពពាក់ព័ន្ធ បន្តថែទាំក្នុងឆ្នាំ២០២៤នេះ មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែង ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ប្រវែងជាង ២០គីឡូម៉ែត្រ  ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅជ្រៅជាង ១0ម៉ែត្រ។ ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញ ជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។

សូមបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយសុខសុវត្ថិភាព និងមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលថែរទាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here