តម្លៃហាងឆេងមាសបានបន្តបានងើបឡើងថ្លៃនៅល្ងាចថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃនៅល្ងាចថ្ងៃពុធនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះយ៉ាងគំហុកកាលពីថ្ងៃអង្គារម្សិលមិញ ខណៈក្រុមវិនិយោគិនកំពុងរង់ចាំអ៊ុតមើលរបាយការណ៍ស្តីពីទីផ្សារការងាររបស់សហរដ្ឋអាមេរិកប្រចាំខែឧសភា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៩%ដល់២.៣៣២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២១ភាគរយដល់២៣៥២,៤០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:៤០នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣២៧,៦៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៤៧,៤០ដុល្លារ ក្នុងមួយអោន។

កំណត់សម្គាល់: តម្លៃមាសបានបន្តងើបឡើងថ្លៃនៅល្ងាចថ្ងៃពុធនេះ បើសិនយកទៅប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here