ដោយៈ គង់ សូរិយា
ភ្នំពេញៈ សាងសង់ឡើងតាមរចនាបទបែបសហសម័យ និងរួមបញ្ចូលគ្នារវាងវីឡា និងខុនដូដំបូងគេនៅរាជធានីភ្នំពេញ បុរីDE ELEMENTS អាចអនុញ្ញាត្តឲ្យជនបរទេសទិញធ្វើកម្មសិទ្ឋបាន។
ហេតុអ្វីជនបរទេសអាចទិញលំនៅដ្ឋានក្នុងបុរីនេះបាន ? លោកWee Keigoនាយកប្រតិបត្តិរបស់បុរីDE ELEMENTSបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បុរីនេះបានផ្តោតជាពិសេសនូវបែបផែននៃការរស់នៅទំនើប ទាន់សម័យដំបូងគេនៅរាជធានីភ្នំពេញ ដោយប្រើប្រាស់Strata Titleជាប័ណ្ណកម្មសិទ្ឋ ដែលជនបរទេសអាចទិញបានសម្រាប់ស្នាក់នៅ ក៏ដូចជាការវនិយោគ។
បុរីនេះ មានចំណតយានយន្តឯកជននៅខាងក្រោម និងលំនៅដ្ឋានចាប់ពីជាន់ទី១ឡើងទៅ ដែលលំនៅដ្ឋាននិមួយៗមានបន្ទប់សម្រាប់គ្រួសារ កុមារ Roff Garden អាងហែលទឹក កន្លែងហាត់ប្រាណជាដើម។
លោកWee Keigoបានបន្តថា បុរីរបស់យើងមិនមែនជាបុរីលេខ១នៅកម្ពុជាទេ តែជាបុរីដែលមានស្តង់ដារស់នៅ បែបសឹង្ហបុរីដំបូងគេនៅរាជធានីភ្នំពេញ ដែលអ្នកស្នាក់នៅអាចរីករាយជាមួយសហគមន៍ជុំវិញខ្លួន និងភាពងាយស្រួលក្នុងការរស់នៅ ដោយសារបុរីនេះមានផ្សារភ្ជាប់ជាមួយផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ភោជនីយដ្ឋាន ហាងកាហ្វេជាច្រើននៅជុំវិញ។បុរីDE ELEMENTSមានទីតាំងនៅភូមិចំការឪឡឹក សង្កាត់កាកាប ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកយិន លាងគង់ ទូតសុឆន្ទៈផ្នែកសារព័ត៌មានរបស់បុរីDE ELEMENTS និងជាអ្នកមានបទពិសោធន៍យូរឆ្នាំ លើវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យបានថ្លែងថា ការរស់នៅជាមួយសហគមន៍បែបមានភាពស៊ីវិល័យមួយ មានសារៈសំខាន់ណាស់ ដែលធ្វើឲ្យគុណភាពជីវិត និងបែបផែនជីវិតប្រសើរឡើង ពិសេសការរស់នៅក្នុងសហគមន៍ ដែលមាននូវសេវាកម្មបំរើឲ្យការរស់នៅ ងាយស្រួលពិតជាប្រសើរសម្រាប់ស្តង់ដាជីវិត។
លោកបន្តថា “ខ្ញុំគិតថាបុរីDE ELEMENTSបាននិងកំពុងបំពេញក្តីស្រម័យរបស់ប្រជាពលរដ្ឋកម្ពុជា ដែលស្វែងរកលំនៅដ្ឋានប្រកបដោយគុណភាព និងស្តង់ដានៃការរស់នៅបែបសហសម័យ”។
អតិថិជនចាប់អារម្មណ៍អាចទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ឋតេឡេក្រាម 086 48 55 66, 069 996 000