Hattha top Banner

ម៉ាឡេស៊ីគ្រោងសាងសង់ទីក្រុងខ្នាតយក្សដែលផ្សារភ្ជាប់ ជាមួយធម្មជាតិ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសម៉ាឡេស៊ី បានប្រកាសគម្រោងសាងសង់ទីក្រុងនាពេលអនាគត(futuristic city) ដែលអាចប្រកួតប្រជែងជាមួយគម្រោងទីក្រុង Neom របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

គម្រោងទីក្រុងនេះ នឹងលាតសន្ធឹតប្រវែង១.៨២១ហិកតា ដោយក្នុងនោះក្រុមហ៊ុន Bjarke Ingels Group(BIG) បានសហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មចំនួន២ រួមមានក្រុមហ៊ុន Ramboll Group របស់ប្រទេសដាណឺម៉ាក និងក្រុមហ៊ុន Hijjas Architects & Planners ដើម្បីអភិវឌ្ឍន៍គម្រោងនេះឱ្យលេចជារូបរាងឡើង។

តាមរយៈគម្រោងនេះ ម៉ាឡេស៊ីគ្រោងសាងសង់បណ្តាញដឹកជញ្ជូនស្វយ័ត ដើម្បីផ្សារភ្ជាប់កោះសិប្បនិម្មិតចំនួន៣ នៅឆ្នេរសមុទ្រ Penang ដែលជាផ្នែកមួយនៃផែនការមេ Biodiversity របស់ក្រុមហ៊ុន Bjarke Ingels Group។

កោះសិប្បនិម្មិតទាំង៣នេះ ត្រូវបានរចនាឡើង ដោយយកលំនាំស្រដៀងទៅនឹងផ្កាឈូក។ នៅលើកោះទាំងនេះ នឹងមានការសាងសង់តំបន់ប្រើប្រាស់ចម្រុះ សួនឧទ្យានទំហំ២៤២ហិកតា និងឆ្នេរសាធារណៈដែលមានប្រវែង៤,៦គីឡូម៉ែត្រ។

លើសពីនេះទៀត កោះទាំងនេះនឹងត្រូវបានតភ្ជាប់គ្នា ដោយបណ្តាញដឹកជញ្ជូនស្វយ័ត តាមរយៈផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ដោយផ្តល់អាទិភាព ដល់អ្នកដើរថ្មើរជើង និងអ្នកជិះកង់ និងបង្កើតបរិយាកាស ដែលគ្មានការបើកបររថយន្ត នៅក្នុងទីក្រុងដែនកោះនាពេលអនាគតមួយនេះ។

ផែនការមេ BiodiverCity ត្រូវបានបង្កើតឡើង ក្នុងគោលបំណងប្រែក្លាយកោះ Penang ទៅជា“គោលដៅសកល”ដែលនឹងលើកកម្ពស់ការអភិវឌ្ឍន៍វប្បធម៌ និងជំរុញកំណើនសេដ្ឋកិច្ចប្រកប​ដោយនិរន្តរភាព ព្រមទាំងជួយការពារជម្រកធម្មជាតិ របស់ដែនកោះនេះ និងជីវចម្រុះនៅតំបន់ឆ្នេរ៕ប្រភព: Thenews.com.pk៕

LEAVE A REPLY

Please enter your comment!
Please enter your name here