Hattha top Banner

រដ្ឋាភិបាលស្ថាបនាផ្លូវគោលក្រាលបេតុងក្នុងតំបន់រុនតាឯក និងពាក់ស្នែងសម្រេចបាន១០០ភាគរយ

0

        ដោយៈ គង់ សូរិយា

        សៀមរាបៈ  រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ បានគ្រោង​ស្ថាបនា​ផ្លូវ​គោល​ក្រាល​បេតុង ​ក្នុង​តំបន់​រុន​តា​ឯក​ ​និង​ពាក់ស្នែ​ង​សម្រេច​បាន​១​០​០​% ​ដើម្បី​បម្រើ​លើ​វិស័យ​ទេសចរណ៍​ ​សេដ្ឋកិច្ច​ ​និង​បង្ក​លក្ខណៈ​ងាយស្រួល ​ក្នុង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​វេទិកា​ពិភាក្សា​លើ​ប្រធាន​បទ​ “​អ្វី​ទៅជា​កិច្ចការ​អភិវឌ្ឍន៍​ជន​បទ​នៅ​កម្ពុជា​”​ ​នៅ​ទីស្ដីការ​ក្រសួង​អភិវឌ្ឍន៍​ជន​ ​កាលពី​ថ្ងៃអង្គារ​ ​លោក​ ​ឆាយ​ ​ឫ​ទ្ធី​សែន​ ​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​លើកឡើង​ថា​ ​ក្រសួង​បាន​ចូលរួម​អភិវឌ្ឍ​ក្នុង​តំបន់​រុន​តា​ឯក​ ​និង​ពាក់ស្នែង​ច្រើន​ ​ប៉ុន្តែ​ការងារ​អភិវឌ្ឍ​ក្នុង​តំបន់​ទាំងពីរ​នេះ​ ​គឺជា​ការងារ​បន្ត​ពី​អាណត្តិ​មុន​ដែល​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ត្រូវ​បន្ត​ធ្វើ​។​

លោក​បន្ថែម​ថា​ “​បច្ចុប្បន្ន​ការងារ​ដែល​ក្រសួង​បន្ត​ទទួលខុសត្រូវ​ ​គឺ​មាន​ប្រព័ន្ធ​ផ្លូវ​ជនបទ​ ​ប៉ុន្តែ​តំបន់​ទាំងពីរ​នេះ ​លែង​ជា​ជនបទ​ដូច​មុន​ហើយ​ ​ដោយសារតែ​ប្រែក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍ​ ​និង​ជា​ទីក្រុង​រុន​តា​ឯក​”។​

លោក​បន្ត​ថា​ ​តាម​ការ​ចុះ​ពិនិត្យមើល​ជាក់​ស្ដែង ​ផ្លូវ​គោល​សំខាន់​ៗ​ដែល​ក្រាល​បេតុង​ ​គឺ​ស្ថាបនា​រួចរាល់​បាន​១​០​០​% ​នៅសល់​តែ​ផ្លូវ​រង​មួយ​ចំនួន​កំពុង​ជំរុញ​ក្រាល​កៅស៊ូ​ ​ហើយ​ផ្លូវ​រង​មួយ​ចំនួន​ក៏បាន​ក្រាល​កៅស៊ូ​រួចរាល់​ជា​បណ្ដើរៗ​ ​ដូច្នេះ​វឌ្ឍនភាព​ក្នុង​តំបន់​រុន​តា​ឯក​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​។​

លោក​​ឆាយ​ ​ឫ​ទ្ធី​សែន​ ​បញ្ជាក់​ថា​ ​ចំពោះ​តំបន់​ពាក់ស្នែង​ ​មាន​ទំហំ​ធំ​ជាង​រុន​តា​ឯក​ចំនួន​ពីរដង​ ​ដែល​បច្ចុប្បន្ន​បាន​ធ្វើ​ខឿន​ផ្លូវថ្នល់​បាន​ច្រើន​ ​ហើយ​ផ្លូវ​គោល​បេតុង​ក៏​ស្ថាបនា​ សម្រេច​បាន​១​០​០​% ​ដូច្នេះ​នៅតែ​ផ្លូវ​កៅស៊ូ ​ដែល​ផ្សារភ្ជាប់​ពី​ផ្លូវ​គោល​ឆ្ពោះទៅ ​តាម​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​។​

រដ្ឋមន្ត្រី​​បន្ថែម​ថា​ ​ក្រៅពី​អភិវឌ្ឍ​ផ្លូវ​នៅ​រុន​តា​ឯក​ ​និង​ពាក់ស្នែង​ ​ការងារ​សាងសង់​ផ្សារ​នៅ​រុន​តា​ឯក​ ​ក៏​សម្រេច​បាន​រួចរាល់​១​០​០​% ​នៅតែ​រង់ចាំ​ប្រជាពលរដ្ឋ​ចូល​ ទៅ​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ផ្សារ​តែប៉ុណ្ណោះ​។​

លោក​បន្ត​ថា​ ​ចំពោះ​បង្គន់​អនាម័យ ​ក្រសួង​ក៏បាន​ចូលរួម​ផ្គត់ផ្គង់​មួយ​ចំណែក​ដែរ​ ​ប៉ុន្តែ​សម្រាប់​ប្រព័ន្ធ​ទឹក​ ​និង​អគ្គិសនី​ ​ដោយសារតែ​តំបន់​រុន​តា​ឯក​ ​ដាក់បញ្ចូល​ជា​បុរី​ជនបទ​ ​និង​ជា​តំបន់​ទីក្រុង​ ​ដែល​ប្រជាពលរដ្ឋ​ទាមទារ ​ឱ្យ​មាន​ទឹក​ស្អាត​ប្រើប្រាស់​ ​ហើយ​ប្រជាពលរដ្ឋ​មិន​ចង់បាន​អណ្ដូង​ស្នប់​ទៀត​ទេ​ ​ប៉ុន្តែ​ការងារ​របស់​​​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​ផ្គត់ផ្គង់​បានតែ​អណ្ដូង​ស្នប់​តែប៉ុណ្ណោះ​ ​ដូច្នេះ​ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រមុខរដ្ឋាភិបាល​ បាន​ប្រគល់​ជូន​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍។​

លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ក្រសួង​ជំនាញ​កំពុង​ពង្រាយ​បណ្ដាញ​នៅ​តាម​គ្រប់​ផ្ទះ​ ​ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​ទទួល​បាន​ទឹក​ស្អាត​ ប្រើប្រាស់​រួចរាល់​ហើយ​ដែរ​ ​ដែល​ការងារ​នេះ​រដ្ឋាករ​ទឹកជា​អ្នកទទួលខុសត្រូវ​ទាំង ​ក្នុង​តំបន់​រុន​តា​ឯក​ ​និង​តំបន់​ពាក់ស្នែង​។​

លោក​​ឆាយ​ ​ឫ​ទ្ធី​សែន​ ​បញ្ជាក់​ថា​ ​ក្រៅពី​ការងារ​ខាងលើ​នេះ​ ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​ក៏បាន​បន្ត​ជួយ​លើ​ការងារ​បណ្ដុះបណ្ដាល​ជំនាញ​បំណិន​ជីវិត​ ​ផ្ដល់​ជំនាញ​ដល់​យុវជន​ ​និង​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ ​ដើម្បី​ពួកគេ​អាច​ប្រកបមុខរបរ​ថ្មី​ ​និង​អាច​​​រកចំណូល​បន្ថែម​ដល់​ក្រុម​គ្រួសារ​បាន​កាន់តែ​ប្រសើរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here