ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះមកវិញនៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីងើបឡើងថ្លៃតិចតួចកាលពីព្រឹកមិញ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,៥៣%ដល់២៣៣៩,១៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,៤១ភាគរយដល់២៣៥៧,២០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:០០នាទីល្ងាច។ ប៉ុន្តែ តម្លៃទាំងនេះអាចប្រែប្រួលទៀត អាស្រ័យលើទិន្នន័យអត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃនេះ។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៧៥,៦១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៩០,៩០ដុល្លារ ក្នុងមួយអោន។