កម្ពុជា វៀតណាមរៀបចំសិក្ខាសាលាដើម្បីជំរុញការវិនិយោគ ឆ្នាំ២០២៤

0

        ដោយៈ គង់ ហ្វីអូណា

        វៀតណាមៈ ស្ថាប័នជំនាញផ្នែកធុរកិច្ចរបស់កម្ពុជា និងវៀតណាមបានរៀបចំសិក្ខាសាលារួមគ្នា ដើម្បីជម្រុញការវិនិយោគនៅប្រទេសទាំងពីរក្នុងឆ្នាំ២០២៤នេះ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងដំណើរទស្សនកិច្ចជំរុញ និងផ្សព្វផ្សាយវិនិយោគរយៈពេល៣ ថ្ងៃនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កម្មវិធីនេះរៀបចំឡើង ដោយ​សមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយវិនិយោគនេះ មានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនវិនិយោគវៀតណាមចំនួនប្រមាណ៤០ក្រុមហ៊ុន មកពីជុំវិញទីក្រុងហូជីមីញ និងទីក្រុងអាងយ៉ាង។

គោលបំណងនៃសិក្ខាសាលា គឺផ្តោតសំខាន់លើការជំរុញនិងទាក់ទាញការវិនិយោគ លើឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជា សម្រាប់ការនាំចេញ តាមរយ:ការបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស រឺតំបន់ប្រមូលផ្តុំឧស្សាហកម្មកសិ-ឧស្សាហកម្ម​។

ក្នុងឱកាសនោះ លោកជា វុទ្ឋីបានជម្រាបជូនពីកាលានុវត្តភាពវិនិយោគ និងការដាក់ចេញនូវច្បាប់បទប្បញាត្តិនិងគោលនយោបាយសំខាន់ៗក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងប្រែក្លាយកម្ពុជាជាគោលដៅវិនិយោគ ដែលកាន់តែមានភាពទាក់ទាញ ហើយបានស្នើដល់វិនិយោគិនវៀតណាម ពិនិត្យលទ្ធភាពពីកាលានុវត្តភាព ដែលមានទាំងនេះដើម្បីបណ្តាក់ទុនវិនិយោគ ចូលរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ គ្រប់វិស័យរវាងប្រទេសយើងទាំងពីរ។

បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយ​វិនិយោគ​ នារសៀលថ្ងៃដដែល​ ប្រតិភូ​ គ.វ.ក.​ បានទៅទស្សនកិច្ច​ និងជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ​ក្រុមហ៊ុនភស្តុភារកម្ម​ និងដឹកជញ្ជូនដ៍មានសក្តានុពល​នៅទីក្រុងហូជីមីញ​ Genuine Partner Group និងគណ:គ្រប់គ្រងសាកលវិទ្យាល័យ​ Van Hien ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ Hung Hau Holding។

ក្នុងដំណើរទស្សនកិច្ចរបស់​ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ នៅប្រទេសវៀតណាម​ កាលពី​ថ្ងៃទី១១-១២​ ខែធ្នូ​ ឆ្នាំ២០២៣​ កន្លងទៅ​  ក្រុមហ៊ុន​ Hung Hau Agricultural Corporation របស់ប្រទេសវៀតណាម​ បានចុះអនុស្សារណ:យោគយល់គ្នា ជាមួយ​ក្រុមហ៊ុន​ Rithy Granite Cambodia Co., Ltd  ដើម្បីអភិវឌ្ឍវិស័យកែច្នៃផលិតផលកសិ-ឧស្សាហកម្ម​កម្ពុជា​ ជាពិសេសលើផលិតផលគ្រាប់ស្វាយចន្ទី​ ស្វាយរមៀត​ និងកសិផលដ៍ទៃទៀត​ ហើយដែលក្រុមហ៊ុនបានផ្តល់ព័ត៌មានជាវិជ្ជមាន ពីការគ្រោងចាប់ផ្តើមការវិនិយោគរបស់ខ្លួន នៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here