ដំណឹងជ្រុះបាត់កាបូបដៃ និងសម្ភារៈសំខាន់ៗមួយចំនួន

0

ខ្ញុំបាទឈ្មោះ MOHAMMED ABDULQADER QASSIM ABDULLA ALQASSIM ភេទប្រុស ជនជាតិឌូបៃ សញ្ញាតិអារ៉ាប់រួម បានជ្រុះកាបូបយូរដៃរួមជាមួយសម្ភារៈសំខាន់ៗមួយចំនួន។ ដោយហេតុថាកាលពីម៉ោង12យប់ឈានចូលថ្ងៃទី31 ខែឧសភា​ ឆ្នាំ2024 ខ្ញុំជាមួយក្រុមការងារចេញពីញាំអាហារនៅភោជនីយ៍ដ្ឋានមួយស្ថិតនៅបាសាក់ឡែន ផ្លូវលេខ308 ភូមិ៦ សង្កាត់ទន្លេបាសាក ខណ្ឌចំការមន​ រាជធានីភ្នំពេញ សួនច្បារមាត់ទន្លេមុខព្រះបរមរាជ្យវាំង បានធ្វើដំណើរតាមផ្លូវព្រះសីហនុកាត់តាមចំណុច រង្វង់មូលសម្តេចសង្ឃជួនណាត និងវិមានឯករាជ្យ បានជ្រុះបាត់កាបូបកាន់ដៃមួួយពណ៌ខ្មៅរួមជាមួយសម្ភារៈមួយចំនួនដែលមានភិនភាគដូចរូបខាងក្រោម៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិអារ៉ាប់រួមមានលេខសម្គាល់ 784-1989-9036132-5 ចំនួូន 01សន្លឹក
  • ប័ណ្ណបើកបរអារ៉ាប់រួមលេខសម្គាល់ 1162345ចំនួន 01សន្លឹក
  • កាតការងារចំនួន 02សន្លឹក
  • កាតធនាគារចំនួន 04សន្លឹក
  • កូនសោផ្ទះ និងលុយចំនួន 80USD និងលុយខ្មែរចំនួន 9000រៀល និងលុយអង់គ្លេស50ផោន

អាស្រ័យដូចបានជម្រាបព័ត៌មានខាងលើ ករណីប្រជាពលរដ្ឋរូបណាបានរើសបានយកប្រគល់មកជូនខ្ញុំបាទអាចទាក់ទងមកសហការីខ្ញុំបាទតាមរយៈលេខទូរស័ព្ទ 012 245 2222, 097 626 2222 ឬតេឡេក្រាម(Telegram) 012 97 71 08 ខ្ញុំបាទនឹងមានជាសាគុណជូន។

LEAVE A REPLY

Please enter your comment!
Please enter your name here