ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តស្ថិតក្នុងសភាពមិនច្បាស់លាស់នៅល្ងាចថ្ងៃច័ន្ទនេះ ខណៈពេលដែលទស្សនៈវិស័យនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed បន្តមានភាពមិនប្រាកដប្រជា បន្ទាប់ពីចេញផ្សាយអត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៨%ដល់២២៩៦,៧២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥៦ភាគរយដល់២.៣១២ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:០៦នាទីល្ងាច។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២២៩២,៧១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold future បានស្ថិតនៅត្រឹម២.៣២៥ដុល្លារ ក្នុងមួយអោន។