ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្ថាបត្យករល្បីឈ្មោះ និងជាស្ថាបត្យករអាស៊ាន បានបង្ហាញម៉ូតផ្ទះថ្មីៗ ទំហំតូចល្មម សម្រាប់អ្នកមិនចង់បានភូមិគ្រឹះធំៗស្កឹមស្កៃ។
លោកសាស្រ្តាចារ្យទួស សាភឿនអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា និងជាស្ថាបត្យករអាស៊ាន បានសរសេរនិងបង្ហាញរូបភាព ក្នុងបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១០ មិថុនាថា ចង់មានជីវិត រស់នៅស្រស់ស្រាយបែបធម្មជាតិ គួរមានលំនៅដ្ឋានខ្យល់ធម្មជាតិបែបនេះល្អណាស់ ។
លោកបញ្ជាក់ថា “នរណាក៏ចូលចិត្តដែរ តែពេលមានលុយចូលចិត្តសាងសង់ធំហួសការប្រើ ចូលចិត្តបង្ហាញគេថា មានលុយច្រើនចាយមិនអស់”។ លោកបន្ថែមថា “សង់ធំហួសសមាជិកគ្រួសារប្រើប្រាស់ ចុងក្រោយមានតែពីរនាក់យាយ តានៅថែរក្សាផ្ទះដដែល”។
ជាមួយគ្នានឹងការបង្ហាញរចនាបទម៉ូតផ្ទះ បែបសាមញ្ញ តែមានលក្ខណៈស៊ីវិល័យ ក៏បានរួមបញ្ចូលនូវរុក្ខជាតិ និងទឹកព័ទ្ឋជុំវិញ ដែលផ្តល់ឲ្យបរិយាកាសត្រជាក់ មានខ្យល់ចេញចូល និងកាត់បន្ថយកំដៅ ស្របពេល ការប្រែប្រួលអាកាសធាតុសាកល កាន់តែមានសភាពកាន់តែអាក្រក់ពីមួយឆ្នាំទៅមួយឆ្នាំ៕







