ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានជម្រុញឲ្យអភិបាលរាជធានី ខេត្តរៀបចំទីតាំង និងដីសម្រាប់បង្កើតជាសួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋមកលំហែរ។
សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធតីក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ២នាព្រឹកថ្ងៃទី១៧ មិថុនានេះ។
-->
សម្តេចបានបន្តថា អភិបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងដាំដាំដើមឈើធំៗ សម្រាប់ផលប្រយោជន៍សាធាណៈ ដែលបញ្ហានេះ អភិបាលខេត្តដទៃទៀត ត្រូវរៀបចំលៃលកដីទំហំចាប់ពី១០០ទៅ២០០ហិកតា សម្រាប់ឧទ្យានសាធារណៈ នៅជិតទីរួមខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋបានមកកំសាន្ត ហាត់ប្រាណ និងប្រគុំតន្រ្តីផងដែរ។
សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តថា បរិបទបច្ចុប្បន្នខុសពីមុន ដែលពីមុនប្រជាពលរដ្ឋ គិតពីរកអ្វីទទួលទានឲ្យបានគ្រប់គ្រាន់ ប៉ុន្តែនភពេលប្រទេសជាតិ មានសន្តិភាព មានការអភិវឌ្ឍ មានស្ថេរភាព និងសេដ្ឋកិច្ចរីកចម្រើន ពួកគាត់ត្រូវការពេលវេលា និងទីតាំងសម្រាប់លំហែរ ដែលបញ្ហានេះយើងត្រូវតែរៀបចំសម្រាប់ពួកគាត់៕