Hattha top Banner

ម៉ាឡេស៊ីគ្រោងសាងសង់កំពង់ផែកុងតឺន័រដែលដើរដោយថាមពល AI នៅជិតទីក្រុងគូឡាឡាំពួ

0

ដោយ: គង់ លាងហួរ

គូឡាឡាំពួរ: ប្រទេសម៉ាឡេស៊ី គ្រោងសាងសង់កំពង់ផែកុងតឺន័រដែលដើរដោយថាមពលបញ្ញាសិប្បនិម្មិត AI តម្លៃ៤២៥លានដុល្លារនៅជិតទីក្រុងគូឡាឡាំពួ ដើម្បីបំពេញតម្រូវការ ស្របពេលមានការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងការកែលម្អគុណភាពសេវាកម្មដឹកជញ្ជូន។

កំពង់ផែកុងតឺន័រថ្មីនេះ គ្រោងនឹងសាងសង់ឡើង នៅតាមបណ្តោ\យឆ្នេរសមុទ្រភាគខាងលិច នៃឧបទ្វីបម៉ាឡាកា ខណៈដែលប្រ ទេសនេះ កំពុងត្រៀមខ្លួនដើម្បីបំពេញកំណើន នៃតម្រូវការសេវាកម្មដឹកជញ្ជូន ដែលបណ្តាលមកពីការផ្លាស់ប្តូរជាសកល នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។

កំពង់ផែដែលមានតម្លៃ៤២៥លានដុល្លារនេះ នឹងក្លាយជាកំពង់ផែដំបូងគេបង្អស់ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។  ការដាក់ឱ្យដំណើរការប្រព័ន្ធAI នឹងជួយវិភាគទិន្នន័យចរាចរណ៍ ព្រមទាំងរៀបចំផែនការចលនាកប៉ាល់ និងតាមដានប្រតិបត្តិការដែនសមុទ្រនៅកំពង់ផែ និងគ្រប់គ្រងការដឹកជញ្ជូនដោយស្វ័យប្រវត្តិ។គម្រោងនេះនឹងត្រូវបានដឹកនាំ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក Tanco Holdings ដោយសហការជាមួយក្រុមហ៊ុនវិស្វកម្មសមុទ្រចិន CCCC Dredging Co ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរដ្ឋចិន China Communications Construction Co.។ ភាគីទាំង២ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីដើមខែមិថុនានេះ។ ប៉ុន្តែ​កាលបរិច្ឆេទ​នៃការបញ្ចប់​ ការ​សាងសង់​មិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅ​ឡើយ​ទេ។

យោងតាមរបាយការណ៍បង្ហាញថា កំពង់ផែនេះនឹងត្រូវបានសាងសង់ឡើងនៅទីក្រុង Port Dickson រដ្ឋ Negeri Sembilan ដែលមានទីតាំងនៅជិតទីក្រុងគូឡាឡាំពួរ និងស្ថិតនៅចំកណ្តាលនៃច្រកសមុទ្រម៉ាឡាកា (Malacca)។

កំពង់ផែនេះអាចទាញបានអត្ថប្រយោជន៍ ពីកំណើននៃចរាច​រណ៍នាវាដឹកជញ្ជូន និងការតភ្ជាប់ទៅកាន់តំបន់ ឧស្សាហកម្មសំខាន់ៗនៅក្នុងប្រទេសម៉ាឡេស៊ី។ កំពង់ផែនេះ នឹងមានចំណតប្រវែង១,៨គីឡូម៉ែត្រ និងទីតាំងកុងតឺន័រ ដែលមានទំហំប្រហែល៨០០ម៉ែត្រការ៉េ ដែលនឹងអាចផ្ទុកកប៉ាល់កុងតឺន័រធំៗ។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា កំពង់ផែនេះក៏នឹងត្រូវបានបំពាក់ទៅដោយ រថយន្តស្ទូចស្វ័យប្រវត្តិ ឡានដឹកទំនិញដែលគ្មានមនុស្សបើក និងមានវិធានការរឹតបន្តឹងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេតកម្រិតកំពូលផងដែរ៕ប្រភព: Nikkei asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here