ដោយៈ គង់ សូរិយា
សៀមរាបៈ លោកស្រី Emeraude Toubia តារាសម្តែងសញ្ជាតិអាមេរិក ដែលមានអ្នកតាមដានចំនួន៣លាននាក់ នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម (IG) បានមកទស្សនាប្រាសាទអង្គរវត្ត សំណង់អច្ឆរិយៈរបស់ខ្មែរ។
នៅលើគណនីអ៊ីនស្តាក្រាមរបស់ខ្លួន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការបង្ហោះរូបថត៦សន្លឹក ដ៏ល្អឥតខ្ចោះ ដែលត្រូវបានថតនៅប្រាសាទអង្គរតូច តារាងសម្តែងវ័យ៣៥ឆ្នាំរូបនេះ បានសរសេរខ្លឹមសារថា “ភាពអស្ចារ្យនៃអង្គរវត្ត”។
-->
ការបង្ហោះនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម របស់កម្ពុជា ចូលទៅថ្លែងសារស្វាគមន៍ និងជូនពរនាង ឱ្យលេងកម្សាន្តដោយរីករាយ និងសុខសប្បាយក្នុងប្រទេសដ៏ល្អផូរផង់នេះផងដែរ។
ប្រាសាទអង្គរវត្ត ត្រូវបានស្ថាបនាឡើង ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយព្រះអង្គ ក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះ ជាសំណង់សាសនដ្ឋានដ៏ធំជាងគេ នៅលើពិភពលោកផងដែរ៕
