ក្រសួងរៀបចំឆ្នាំទេសចរណ៍កម្ពុជា ឥណ្ឌាឆ្នាំ២០២៤

0

        ដោយៈ គង់ សូរិយា

        ឥណ្ឌាៈ  ក្រសួងទេសចរណ៍ ផ្នែកឯកជន និងក្រុមសិល្បៈ មកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចូលរួមរៀបចំពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” នៅសណ្ឋាគារ Shangri-La Eros ទីក្រុងញ៉ូដេលី។

កម្មវិធីនេះប្រារពធ្វើឡើង តាមរយៈជើងហោះហើរត្រង់លើកដំបូង ភ្នំពេញ-ញ៉ូដេលី  របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) ដែលបានចាប់ផ្តើមហោះហើរលើកដំបូង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

គោលបំណងនៃការរៀបចំពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤”នេះ ដើម្បីជំរុញការផ្សព្វផ្សាយទេស​ចរណ៍កម្ពុជាក្នុងទីផ្សារឥណ្ឌា និងអនុវត្តយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍របស់ប្រទេសទាំងពីរ (កម្ពុជា និងឥណ្ឌា) ស្ថានទូត កម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ធុរកិច្ចទេសចរណ៍កម្ពុជា ធុរកិច្ចទេសចរណ៍ឥណ្ឌា និងបណ្តាសារព័ត៌មានឥណ្ឌា សរុបប្រមាណ ២០០នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here