Hattha top Banner

បុរីKS Residenceបានបញ្ចប់ការសាងសង់និងស្វាគមន៍អតិថិជនក្នុងលក្ខខ័ណ្ឌពិសេស

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ បុរីKS Residence បានបញ្ចប់ការសាងសង់១០០ភាគរយហើយ ជាមួយម៉ូតផ្ទះបែបសហសម័យ ដែលផ្តល់ការរស់នៅប្រកបដោយផាសុខភាព។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកបុរី ខេ អេស រ៉េស៊ីដេន (Borey KS Residence)បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី១៨ មិថុនាថា បុរីនេះមានទីតាំងនៅស្រុកកៀន​ស្វាយ គឺបានបញ្ចប់ការសាងសង់ ១០០% ហើយមានប្លង់រឹង LMAP ស្រាប់។

បុរីនេះមានលក្ខណៈពិសេសដូចជា ទី១ ផ្ទះមាន ២បន្ទប់គេង ៣បន្ទប់ទឹក ចតឡានបាន១ ចតម៉ូតូបាន៣ ក្នុងរបងផ្ទះជាលក្ខណៈឯកជន លក់ក្នុងតម្លៃ$50,000 ឬជួល$80! ។ ទី២ ផ្ទះមាន ៣បន្ទប់គេង ៣បន្ទប់ទឹក ចតឡានបាន១ ចតម៉ូតូបាន៣ ក្នុងរបងផ្ទះជាលក្ខណៈឯកជន លក់$63,000 ឬជួល $100!។

ទី៣ ផ្ទះមាន៤បន្ទប់គេង ៥បន្ទប់ទឹក ចតឡាន១ ឬ២ ចតម៉ូតូបាន១០ ក្នុងរបងផ្ទះជាលក្ខណៈឯកជន លក់$120,000 ឬជួល $300!។ ទី៤ ដីទំហំជាង១ហត ជាប់បុរីលើផ្លូវបេតុង ជួល$1,000 ប្រចាំខែ! ។ ទី៥ លោកអ្នកចង់ទិញក៏បាន ចង់ជួលក៏បាន ហើយបើចង់ដោះដូរដីគ្នាក៏បាន អាស្រ័យតាមទីតាំង តម្លៃ និងការពេញចិត្តជាក់ស្តែង។ អតិថិជនចាប់អារម្មណ៍អាចទំនាក់ទំនងលេខទូរស័ព្ទ០៩៥ ៩៦​២០០០, 086 48 55 66៕

LEAVE A REPLY

Please enter your comment!
Please enter your name here