ដោយ: គង់ លាងហួរ
អន្តរជាតិ: បើយកប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះវិញនៅល្ងាចថ្ងៃអង្គារនេះ បន្ទាប់ពីងើបឡើងថ្លៃកាលពីព្រឹកមិញ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤៤%ដល់២៣០៨,៥៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៣ភាគរយដល់២៣២៣,៧០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:៤២នាទីល្ងាច។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣១៨,៨៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold future បានស្ថិតនៅត្រឹម២.៣២៩ដុល្លារ ក្នុងមួយអោន៕