តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើយកប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ខណៈរបាយការណ៍សេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិកមិនទាន់ចេញផ្សាយនៅឡើយទេ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥១%ដល់២៣៣៩,២៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២០ភាគរយដល់២៣៥១,៧០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:៤៧នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣២៧,៤៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៤៦,៩០ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here