ដោយៈ គង់ សូរីយា
ព្រះសីហនុៈ ក្រុមហ៊ុនអាកាសចរណ៍ Air Asia នឹងចាប់ផ្ដើមជើងហោះហើរត្រង់ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីមកកាន់អាកាសយាន្តដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ ចាប់ពីដើមខែកក្កដាខាងមុខ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុនហ៊ុន Air Asia Cambodia ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ជើងហោះហើរថ្មីនឹងនឹងហោះហើរត្រង់ ពីទីក្រុងកូឡាឡាំពួរ មកកាន់ក្រុងព្រះសីហនុចាប់ពីថ្ងៃទី៣ ខែកក្កដាខាងមុខនេះ ដែលនឹងហោះហើរ៣ដងក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃពុធ សុក្រនិងថ្ងៃអាទិត្យ។
-->
លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នេះ ធ្លាប់បានធ្វើការហោះហើរម្តងរួចទៅហើយ លើដំណាក់ផ្លូវនេះ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ទើបក្រុមហ៊ុនសម្រេចផ្អាកជាបណ្តោះអាសន្ន។
លោកបានលើកឡើងថា តាមពិតទៅក្រុមហ៊ុនធ្លាប់បានហោះហើរត្រង់រួចទៅហើយ លើកំណាក់ផ្លូវនេះកាលមុនកូវីដ១៩ ប៉ុន្តែដោយសារកត្តាទីផ្សារទើបក្រុមហ៊ុនផ្អាក។ ឥឡូវនេះស្ថានភាពនៃសេដ្ឋកិច្ច ហាក់មានភាពល្អប្រសើរ ជាហេតុធ្វើអោយក្រុមហ៊ុនសម្រេចចិត្តបើកដំណើការឡើងវិញ៕
