អគារខុនដូកម្ពស់១០ជាន់នៅទីក្រុងតូក្យូប្រឈមការវាយកម្ទេចចោលដោយសារហេតុផលមួយនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អគារខុនដូដែលមានកម្ពស់១០ជាន់ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជិតសាងសង់បញ្ចប់រួចរាល់ នឹងត្រូវបានវាយកម្ទេចចោលវិញ ដោយសារតែមានការរិះគន់ថា អគារនេះបានបិទបាំងទិដ្ឋភាពភ្នំហ្វូជី(Fuji) ។

គម្រោងអគារនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យ Sekisui House ដែលមានទីតាំងនៅភាគខាងលិច ទីក្រុងតូក្យូ។ អគារនេះត្រូវបានសាងសង់ នៅលើផ្លូវដ៏ល្បីល្បាញមួយ ដែលភ្ញៀវទេសចរណ៍អាចក្រឡេក មើលឃើញទេសភាពភ្នំហ្វូជី ដែលមានកម្ពស់៣.៧៧៦ម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Japan Today។

គម្រោងខុនដូរបស់ក្រុមហ៊ុន Sekisui House ដែលត្រូវបានចាប់ផ្តើមសាងសង់ ក្នុងខែមករា ឆ្នាំ២០២៣ ត្រូវបានគេរិះគន់ជំទាស់តាំងពីដើមមកមកម្ល៉េះ ដោយសារតែអគារនេះ នឹងបិទបាំងទិដ្ឋភាពភ្នំហ្វូជីអស់ពាក់កណ្តាល។Near-complete Tokyo condo to be demolished for spoiling Mt. Fuji viewក្រុមហ៊ុនបានអះអាងថា “យើងមើលឃើញថា វប្បធម៌ក្នុងស្រុកផ្តល់តម្លៃទៅលើទេសភាព ប៉ុន្តែយើងមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ”។លោកបន្ថែមថា “ដូច្នេះយើងក៏សុំទោសចំពោះភាគីជាប់កិច្ចសន្យាផងដែរ ខណៈអគារនេះ នឹងត្រូវបានកម្ទេចចោលវិញ”។

ចំណែកឯ ប្រជាជនដែលរស់នៅទីនោះ ក៏បានសាទរចំពោះការ​សម្រេច​ចិត្ត​នេះផងដែរ។ អ្នក​ស្រុក​ម្នាក់​ដែលរស់នៅទីនោះបាន​អះអាងថា​ “យើង​មិន​ចង់​ឱ្យទីក្រុងរបស់យើង បាត់​បង់​ភាព​ទាក់ទាញ​នោះទេ ព្រោះនៅពេល​ណា​អាកាសធាតុ មាន​ពន្លឺ​ថ្ងៃខ្លាំងល្អ​ នោះយើងនឹង​អាចមើល​ឃើញ​ភ្នំហ្វូជីបាន​យ៉ាង​ច្បាស់”។

កាលពីខែឧសភាកន្លងទៅ ទីក្រុង​តូក្យូ​បាន​ចាត់ចំណាត់ការ​ដ៏​កម្រ​មួយ ក្នុង​ចេតនា​ការពារទិដ្ឋភាព​ភ្នំ​ហ្វូ​ជី​ ដោយ​បានដាក់របាំង​ពណ៌ខ្មៅ​ដ៏ធំ​មួយ ក្នុង​គោលបំណង​រារាំង​ភ្ញៀវទេសចរ​ណ៍ ដែល​ចូលចិត្ត​ថតរូប​ច្រើនពេក៕ប្រភព:AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here