ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទីផ្សារខុនដូនៅកម្ពុជា បានស្ថិតក្នុងសភាពទ្រឹងអស់រយៈពេលជាយូរមកហើយ ប៉ុន្តែតើរហូតមកដល់ដំណាច់ត្រីមាសទី២ឆ្នាំនេះ មានសភាពបែបណា?។
កាលពីដើមសប្តាហ៍នេះថា ស្ថានភាពទីផ្សារមិនមានសញ្ញាប្រែប្រួលគួរឲ្យកត់សំគាល់នោះទេ ប៉ុន្តែបើធៀបនឹងឆ្នាំមុន ការទិញ លក់មានសភាពល្អប្រសើរជាង។
លោកបន្តថា “នៅពេលមានជើងហោះហើរត្រង់កាន់តែច្រើន វានឹងជួយលើកកំពស់វស័យទេសចរណ៍ និងសេវាកម្ម ហើយទផ្សារខុនដូនឹងវវត្តន៍ទៅតាមនោះផងដែរ”។ លោកខន គង្គាបានបន្តថា ជាក់ស្តែងការហោះហើរត្រង់ពីកម្ពុជា ទៅកាន់ឥណ្ឌា វាជាសញ្ញាវជ្ជមានមួយ ប៉ុន្តែវាត្រូវការពេលវេលា ព្រោះជាក់ស្តែងវានឹងនាំមកនូវលំហូរពាណិជ្ជកម្ម និងទេសចរណ៍ ប៉ុន្តែតើវាជះឥទ្ឋិពលបែបណា ដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា យើងត្រូវការពេលសម្រាប់វាស់វែង។
ជាមួយគ្នានេះ លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធីបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារខុនដូ មិនទាន់មានសញ្ញាប្រសើរឡើងនៅឡើយទេ ទោះបីជាមានការហោះហើរត្រង់ពីឥណ្ឌាក្តី។
លោកបន្តថា “យើងឃើញមានចរន្តលក់ចេញ ក្នុងទីផ្សារច្រើន នៅឆ្នាំនេះ ដែលវាបង្ហាញពីសញ្ញាប្រឈមនៅឡើយ”។