ដោយ: គង់ លាងហួរ
អន្តរជាតិ: បើយកប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃនៅល្ងាចថ្ងៃសុក្រនេះ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១២%ដល់២៣៦២,៣៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣០ភាគរយដល់២៣៧៦,២០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:៤៦នាទីល្ងាច។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៥៩,៦៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២.៣៦៩ដុល្លារ ក្នុងមួយអោន៕