តើប្រទេសទាំង៥ណាខ្លះដែលនឹងស្រូបទាញអ្នកមានបានច្រើនជាងគេនៅឆ្នាំ២០២៤?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាថ្មី បានបញ្ជាក់ឱ្យដឹងថា សេដ្ឋី(Millionaires)ចំនួន១២៨.០០០នាក់ ឬបុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់ចាប់ពី១លានដុល្លារអាមេរិកឡើងទៅ ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទីលំនៅនៅក្នុងឆ្នាំ២០២៤នេះ។

ក្នុងចំណោមនោះ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) ត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាមេដែកស្រូបទាញក្រុមសេដ្ឋីបានច្រើនជាងគេបង្អស់ទី១នៅលើពិភពលោកក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា គិតត្រឹមឆ្នាំ២០២៤នេះ។

ប្រទេសអេមីរ៉ាត់អារ៉ាប់រួមត្រូវបានគេរំពឹងថា នឹងទាក់ទាញបានសេដ្ឋីចំនួនជាង៦.៧០០នាក់មកពីជុំវិញពិភពលោកនៅត្រឹមចុងឆ្នាំ២០២៤។ នេះបើយោងតាម​របាយការ​ណ៍ស្រាវជ្រាវ​ថ្មី​ ដែលមានចំណងជើងថា “Henley Private Wealth Migration Report”។

ចំណាត់ថ្នាក់លេខ២អាចនឹងបានទៅលើសហរដ្ឋអាមេរិក ខណៈដែលប្រទេសមហាអំណាចមួយនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញបានសេដ្ឋីចំនួនជាង៣.៨០០នាក់ នៅត្រឹមចុងឆ្នាំនេះ។

ចំណាត់ថ្នាក់លេខ៣អាចនឹងបានទៅលើប្រទេសសិង្ហបុរី ខណៈដែលប្រទេសខ្លាសេដ្ឋកិច្ចមួយនេះ ត្រូវបានគេរំពឹងថា នឹងទាក់ទាញបានសេដ្ឋីចំនួនជាង៣.៥០០នាក់ នៅត្រឹមចុងឆ្នាំនេះ។

ចំណាត់ថ្នាក់លេខ៤អាចនឹងបានទៅលើប្រទេសកាណាដា ខណៈប្រទេសមួយនេះ ត្រូវបានគេរំពឹងថា នឹងទាក់ទាញបានសេដ្ឋីចំនួនជាង៣.២០០នាក់ នៅត្រឹមចុងឆ្នាំនេះ ខណៈប្រទេសអូស្ត្រាលីនឹងជាប់ចំណាត់ថ្នាក់លេខ៥ ដែលប្រទេសនេះនឹងទាក់ទាញបានសេដ្ឋីចំនួនជាង២.៥០០នាក់។

របាយការណ៍នេះត្រូវបានចងក្រងឡើង ដោយប្រមូលទិន្នន័យសំខាន់ៗពីក្រុមហ៊ុនស៊ើបការណ៍ទ្រព្យសម្បត្តិសកល New World Wealth និងបង្ហាញពីការយល់ដឹងអំពីលំហូរចូល និងលំហូរចេញរបស់សេដ្ឋី និងការផ្លាស់ទីលំនៅរបស់ពួកគេទូទាំងពិភពលោក៕ប្រភព:CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here