ការសិក្សាថ្មីៈ រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសមានការរស់នៅថ្លៃជាងគេក្នុងតំបន់អាស៊ាន

ចែករំលែក

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមជាប្រទេសដែលការរស់នៅត្រូវចំណាយខ្ពស់ ធៀបនឹងប្រទេសដទៃក្នុងតំបន់អាស៊ាន។

         យោងតាមស្ថាប័នវាយតម្លៃ Mercer’s 2024 Cost of Living Dataបានឲ្យដឹងថា ទីក្រុងភ្នំពេញរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២  បន្ទាប់ពីសាំងហ្គាពួ នៅក្នុងទ្វីបអាស៊ានថា ជាប្រទេស ដែលការរស់នៅមានតម្លៃថ្លៃខ្ពស់ ជាងប្រទេសដទៃលើសសមាជិកក្នុងប្រទេស ASEAN។

ការសិក្សានេះបានបញ្ជាក់ថា “នេះចង់មានន័យថា នៅកម្ពុជារបស់របរសព្វយ៉ាង មានតម្លៃខ្ពស់សម្រាប់ការរស់នៅ”។

លោកសាស្រ្តាចារ្យបណ្ឌិតទួស សាភឿនអគ្គលេខាធិការ​រងគណស្ថាបត្យកម្មកម្ពុជា និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ​មួយរូបបានលើកជាមតតិថា ងាយស្រួលគិតទេ ផលិតផលកសិកម្មយើងទាបលក់ថ្លៃជាងនាំចូល។  ចំណែកសម្ភារៈប្រើប្រាស់រាប់ម៉ឺនមុខនាំចូល ក៏នាំចូលមិនខិតខំជម្រុញផលិតខ្លួនឯង  ឯការនាំចេញផលិតផលធំទៅក្រៅ គឺមិនមែនជាសម្ភារះប្រើប្រាស់ចាំបាច់ក្នុងស្រុក ។ល។លោកបញ្ជាក់ថា “ទេសចរណ៏គឺជាលុយគ្មានផ្សែង កើបបានស្រួល ជាលុយចំណូលសម្រាប់ទប់ទល់ អតិផរណាសាច់ប្រាក់ដុល្លាកំពុងខ្វះខាតក្នុងស្រុក ជាចំណូលដុលសម្រាប់យកមកទ្រទ្រង់សេដ្ឋកិច្ចសង្គម ចឹញ្ចឹមសង្គម ដល់ពេលទេសចរណ៏យើងធ្លាក់គេកើនជុំវិញ និងធ្វើឲ្យយើងមានវិបត្តិទំនិញឡើងថ្លៃ”។

លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា ចំណូលរដ្ឋពឹងទាំងស្រុងលើពន្ឋដារ និងគយ ពេលប្រទេសជាតិជួបការលំបាកវិបត្តិសេដ្ឋកិច្ចសាកល រដ្ឋមិនហ៊ានផ្អាការយកពន្ឋទេ មានតែបន្តឹង និងបន្ថែមពន្ឋអោយខ្ពស់ទៀត នេះហើយជាហេតុផល។ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ ដែលបានតាមដានលើការវិវត្តនៃសេដ្ឋ​កិច្ច សង្គមបានលើកឡើងថា បញ្ហាការិយាធិបតេយ្យរបស់ក្រុម​មន្រ្តីគយ និងរដ្ឋាករ និងក្រុមហ៊ុនដឹកជញ្ជូនធំៗ ដែលបន្ថែ​ម​បញ្ហាដល់តម្លៃទំនិញនេះ ដែលក្រៅពីការយកពន្ឋតាមតារាង​តម្លៃ ដែលរដ្ឋបានដាក់ចេញ ពួកគេបានបន្ថែមការយកពន្ឋ​ផ្ទា​ល់​ខ្លួន ដោយដាក់តម្លៃតាមពួកគេចង់បាន លើទំនិញនាំ​ចូល​ពីបរទេស ដែលនេះជាមូលហេតុសំខាន់ ធ្វើឲ្យតម្លៃទំនិញ និង​សេវាកម្មនៅកម្ពុជាមានតម្លៃខ្ពស់។

លោកបញ្ជាក់ថា “វាហាក់ដូចជារឿងអស់សំណើចណាស់ ដែលប្រទេសមួយ ដែលប្រជាជនមានប្រាក់ចំណូល២០៧១​ដុល្លារក្នុងម្នាក់ បែរជាទំនិញមានតម្លៃខ្ពស់ ធៀបជាមួយប្រ​ទេ​សថៃ ដែលប្រាក់ចំណូលរបស់ប្រជាជនម្នាក់ ទទូលបានប្រាក់ចំណូលជាង៨០០០ដុល្លារ សឹង្ហបុរីជាង៨០,០០០ដុល្លារ ឬប្រ​ទេ​សខ្លះ មានចំ​ណូលខ្ពស់ជាងនេះ ប៉ុន្តែតម្លៃទំនិញលើ​ទីផ្សា​ររបស់ពូក​គេ​ថោកជាងកម្ពុជា។

លោកយិន លាងគង់បានបន្ថែមថា លោកបានជួបមិត្តភ័ក្ត​ជាជនជាតិសឹង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាមជាដើម ពួកគេ​ពិតជាអស់សំណើចនឹងតម្លៃ នៃការរស់នៅនៅកម្ពុជា មានតម្លៃ​ថ្លៃជាងប្រទេសរបស់ពួកគេ៕


ចែករំលែក