ក្រសួងសាធារណៈការចុះហត្ថលេខាសម្រាប់អនុវត្តន៍គំរោង Green Siem Reap Urban Bypass Road Project

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាសេវាទីប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងGreen Siem Reap Urban Bypass Road Project ប្រាក់កម្ចីលេខ KHM-28 និងកិច្ចសន្យាលេខ DDCS_GSUBRP រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េ KCleng Co., Ltd

ការចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCleng Co., Ltd.  និងមន្ត្រីជំនាញពាក់ព័ន្ធ។

ពិធីចុះហត្ថលេខារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCleng Co., Ltd. សម្រាប់គម្រោង Green Siem Reap Urban Bypass Road Project ជាជំហានដ៏មានសារៈសំខាន់មួយ មុនឈានដល់ការជ្រើសរើសក្រុមហ៊ុនសាងសង់ នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here