តើផែនការទាក់ទាញការវិនិយោគនៅខេត្តព្រះសីហនុទាក់ទាញអ្នកធុរកិច្ចអន្តរជាតិកម្រិតណា?

ចែករំលែក

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ ​រយៈពេល​ជាង​៤​​ខែ បានកន្លងផុត បន្ទាប់ពី​ចាប់តាំង​ពី​កម្មវិធី​ជំរុញ​ការ​វិនិយោគ​ពិសេស ​សម្រាប់​ខេត្ត​ព្រះ​សី​ហ​នុ ​ត្រូវ​បាន​ប្រកាស ​ដើម្បី​ដោះស្រាយបញ្ហា​សំណង់​ជាប់​គាំង ​នៅ​ក្នុង​ខេត្ត​ ​និង​ដើម្បី​ជួយ​តំបន់​នេះ ​បន្ត​ដំណើរ​ឆ្ពោះទៅ​រកការ​អភិវឌ្ឍន៍​ជា​បន្ត​របស់​ខ្លួន​។​ ​

ដូច្នេះ​តើ​មានការ​អភិវឌ្ឍន៍​ថ្មី​អ្វីខ្លះ​ ​ហើយ​តើ​ខេត្ត​ព្រះ​សី​ហ​នុ​ អាច​នៅតែ​បំពេញ​សក្តានុពល​របស់​ខ្លួន​ ​និង​ធ្វើជា​បង្គោល​នៃ​ការ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​បាន​ដែរ ​ឬ​យ៉ាងណា​?។

កម្មវិធី​ជំរុញ​ការ​វិនិយោគ​ពិសេស ​សម្រាប់​ខេត្ត​ព្រះ​សី​ហ​នុ ​ការ​ធ្វើ​បច្ចុប្បន្នភាព​ពាក់កណ្តាល ​ឆ្នាំ​២​០​២​៤​ គិត​​ត្រឹម​​ខែ​​មិថុនា​ ​ឆ្នាំ​២​០​២​៤​ ​មាន​គម្រោង​ចំនួន​៤​១​ ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ សម្រាប់​ទទួល​បានការ​លើកទឹកចិត្ត​ ​ក្រោម​កម្មវិធី​វិនិយោគ ​ដែល​ផ្តួចផ្តើម​ដោយ​សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នៅដើម​ឆ្នាំនេះ​។​

កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ដោះស្រាយបញ្ហា​សំណង់​សំណង់​ជាប់​គាំង​ ​និង​ត្រូវ​បាន​បោះបង់​នៅ​ក្នុង​ទីក្រុង​ឆ្នេរ​នេះ​ ​ហើយ​ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ ​ខេត្ត​ព្រះ​សី​ហ​នុ ​បាន​បញ្ជាក់​ថា​ ​គម្រោង​ថ្មី​ចំនួន​១​៤​ ​ដែល​ត្រូវ​បាន​អនុម័ត​ពី​វិនិ​យោគិន​បរទេស​ ​និង​ក្នុងស្រុក​ ​មាន​តម្លៃ​ប្រមាណ​៧​៣​៧​​លាន​ដុល្លារ​អាមេរិក​ ​នឹង​ទទួល​បាន​អត្ថប្រយោជន៍ ​ពី​ការ​លើកទឹកចិត្ត​ពិសេស​ ( ​បន្ថែម​លើ​គម្រោង​ចំនួន​២​៧​ ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​កញ្ចប់​លើកទឹកចិត្ត​) ​។​

គម្រោង​ទាំងនេះ​រួម​មាន​ ​ការ​បង្កើត​ឧទ្យាន​ក​សិ​ឧស្សាហកម្ម​ជាតិ​ ​គម្រោង​សណ្ឋាគារ​ផ្កាយ​ប្រាំ​ ​កា​ស៊ី​ណូ ​គម្រោង​រមណី​យដ្ឋាន​ ​ខុន​ដូ ​និង​ការិយាល័យ​ពហុមុខ​ងារ​ ​ខណៈ​ដែល​គម្រោ​ង​ទាំង​ប្រាំពីរ​នេះ ​មាន​គោលបំណង​ស្តារ​ឡើងវិញ ​នូវ​សំណង់​ដែល​បានជាប់​គាំង​។​

នា​ពេល​ខាងមុខ​ ​ស្ថានភាព​នៃ​គម្រោង​បន្ថែមចំនួន​២​៣ទៀត​ ​នឹង​ត្រូវ​បាន​ពិនិត្យ​ដោយក្រុម​ការងារ​។​ ​នេះ​ជា​វឌ្ឍនភាព​ ​ប៉ុន្តែ​​រដ្ឋាភិបាល​បាន​កំណត់​អគារ​សង់ ​មិនទាន់​រួចរាល់​រហូតដល់​ចំនួន​ ៣​៦​២​ ​នៅ​ក្រុង​ព្រះ​សី​ហ​នុ ​នៅដើម​ឆ្នាំនេះ​ ​ដែល​នេះ​បង្ហាញ​ពី​វឌ្ឍនភាព​យឺត​។

​

​តើ​ការ​លើកទឹកចិត្ត​ពន្ធ​នឹង​គ្រប់គ្រាន់​ដែរ​ឬទេ​?

​Cam​E​d​ ​Business​ ​Review​ ​ចេញផ្សាយ​នៅ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៤​ ​បាន​លើកឡើង​ថា​ ​ការ​លើកទឹកចិត្ត​ពន្ធ​នៅ​ក្រុង​ព្រះ​សី​ហ​នុ ​ដែល​ជា​ផ្នែក​នៃ​កម្មវិធី​វិនិយោគ ​របស់​រដ្ឋាភិបាល​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ ​ផ្តល់​ដំណោះស្រាយ​សម្រា​ប់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ​ប៉ុន្តែ​មិនបាន​កំណត់​ម្រូ​វ​ការ​ដោះស្រាយ​ជា​មូលដ្ឋាន​របស់​អ្នក​វិនិយោគ​ទេ​។​

អត្ថបទ​នេះ​បាន​បង្ហាញ​ទៀត​ថា​ ​អ្នក​វិនិយោគ​កំពុង​ស្វែងរក​ការកំណត់​ពន្ធ​រយៈពេល​វែង​ ​ប៉ុន្តែ​ខេត្ត​ព្រះ​សី​ហ​នុ​ដើរ​លើ​ផ្លូវត្រូវ​។​

វិនិ​យោគិន​នឹង​ស្វែងរក​អត្ថប្រយោជន៍ ​រយៈពេល​វែង​ ​ហើ​យ​ការ​លើកទឹកចិត្ត​បច្ចុប្បន្ន ​ប្រហែលជា​មិន​ផ្តល់​នូវ​ការធានា​ចាំបាច់​ សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​នោះ​ទេ​ ​ដូច្នេះ​ទំហំ​នៃ​ការ​លើកទឹកចិត្ត​ពន្ធ​ នា​ពេល​បច្ចុប្បន្ន​ សម្រាប់​ការ​បន្ត​វិនិយោគ​នៅតែ​មិនទាន់​ប្រាកដប្រជា​។​

ផែនការ​មេ​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​ខេត្ត​ព្រះ​សី​ហ​នុ

ទន្ទឹម​នឹង​នេះ​ ​ផែនការ​មេ​ក្នុង​ការ​អភិវឌ្ឍន៍​ ខេត្ត​ព្រះ​សី​ហ​នុឱ្យ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ ​ពហុ​បំណង​ក៏​ជិត​បញ្ចប់​ផង​ដែរ​ ​ដែល​យោង​តាម​សារ​ព័ត៌មាន​មួយ​ចំនួន​។​

ការ​រៀបចំផែនការ​មេ ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សី​ហ​នុ ​បាន​ដំណើរការ​ជា​យូរណាស់​មក​ហើយ​ ​ហើយ​ផែនការ​អភិវឌ្ឍន៍​ប្រកបដោយ​មហិច្ឆតា​នេះ​ ​មាន​គោលបំណង​ចង់​ឃើ​ញ​ចំនួន​ប្រជាជន រស់នៅ​ក្នុង​ទីក្រុង​កើន​ឡើង​ពី​ប្រមាណ​​៣​០​០​,​០​០​០​ ​ដល់​មួយលាន​នាក់​ ​ប្រសិនបើ​ផែនការ​នេះ ​ត្រូវ​បាន​អនុម័ត​ ​និង​អនុវត្តន៍​បាន​ជោគជ័យ​។​

ផែនការ​មេ​នេះ ​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​វិទ្យាស្ថាន​រៀបចំផែនការ​ទីក្រុង​ ​និង​រចនា​ទីក្រុង​ ​She​n​z​hen​ (​UP​DIS​) ​របស់​ប្រទេស​ចិន​ ​ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ មាន​មហិច្ឆតា​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច ​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាតវៃ​ ​និង​បម្រើ​ជា​តំបន់​ឧស្សាហកម្ម​ទំនើប​ ​បម្រើ​ខ្សែ​សង្វាក់​ផលិតកម្ម​ក្នុង​តំបន់​ ​និង​ពិភពលោក​។​

ផែនការ​នេះ ​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ ទៅ​នឹង​សេចក្តីប្រាថ្នា​របស់​កម្ពុជា ​ក្នុង​ការ​ក្លាយ​ជា​មជ្ឈមណ្ឌល​ទំនើប​ ​ជាមួ​យ​ការពង្រីក​កំពង់ផែ​ សមុទ្រ​ទឹក​ជ្រៅ នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ការ​អភិវឌ្ឍន៍​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ​និង​ផ្លូវ​សមុទ្រ​ផ្សេងទៀត​ដែល​កំពុង​ត្រូវ​បាន​ពង្រីក​ ​និង​អភិវឌ្ឍន៍​។​

ការ​ប្រែក្លាយ​ខេត្ត​ព្រះ​សី​ហ​នុ ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេ​ស​ពហុ​បំណង​ ​ក៏​ពឹងផ្អែក​លើ​ការថែទាំ​ជាបន្តបន្ទាប់​ ​និង​ការ​ពង្រឹង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ -​ព្រះ​សី​ហ​នុ ​ការ​បង្កើន​ជើង​ហោះហើរ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​ ​រួម​ទាំង​ការ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​ប្រកបដោយ​ចីរភាព ​ដើម្បី​ក្លាយ​ជា​បង្គោល​នៃ​ការ​វិនិយោគ​ ​និង​ទេសចរណ៍​។​

គណៈកម្មាធិការ​ ដែល​នៅ​ពីក្រោយ​ផែនការ​មេ​នេះ​ ​បាន​និយាយ​ថា​ “​ផែនការ​មេ​ដ៏​ទូលំទូលាយ​របស់យើង​ មាន​គោលបំណង​ទាញ​ យក​អត្ថប្រយោជន៍​ពិសេស​ទាំងនេះ​ ​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​រីក​ចម្រើន​ ​ដែល​គាំទ្រ​ដល់​កំណើន​ប្រកបដោយ​ចីរភាព​ ​លើក​កំពស់ជីវភាព​រស់នៅ​ ​និង​ទាក់ទាញ​ការ​វិនិយោគ​ជា​អន្តរជាតិ​”​។​

នេះ​មិន​ត្រឹមតែ​ជា​ដំណើរ​ផ្លាស់ប្តូរ ​ប្រកបដោយ​ម​ហិច្ឆិ​តា​សម្រាប់​ខេត្ត​ព្រះ​សី​ហ​នុ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ត្រូវការ​គាំទ្រ​ ​ជំនឿ​ ​និង​ការ​វិនិយោគ​ហិរញ្ញវត្ថុ​ដ៏​ធំ​ សម្រាប់​តំបន់​នេះ ​ដែល​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ក៏ដូចជា​ការ​អភិវឌ្ឍន៍សង្គម​។​

ចក្ខុវិស័យ​រយៈពេល​វែង​ របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ខេត្ត​ព្រះ​ស៊ី​ហ​នុ ​មាន​ដូចជា​

• ​ច្រក​ទ្វារ​អន្តរជាតិ​ (​ផ្លូវគោក​ ​ផ្លូវ​សមុទ្រ​ ​និង​ផ្លូវអាកាស​) ​

• បម្រើ​ជា​បង្គោល​អភិវឌ្ឍន៍​ជាតិ​

• ​ប្រែក្លាយ​ទៅជា​ទីក្រុង ​ក្នុង​តំបន់​អា​ស៊ាន​ដ៏​ទាក់ទាញ​។​

កាលពី​ថ្ងៃ​ទី​១​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​តឹក​រ៉េត​ ​សំរេច​ ​រដ្ឋលេខាធិការ​ប្រចាំការ​ ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​និង​ដោយមាន​ការចូលរួម​ ពី​ក្រសួង​ទេសចរ​ណ៍​ ​ក្រសួង​បរិស្ថាន​ ​និង​កម្មវិធី​ជំរុញ​ការ​វិនិយោគ ​ពិសេស​ខេត្ត​ព្រះ​សី​ហ​នុ ​ឆ្នាំ​២​០​២​៤​ ​បាន​ធ្វើ​បច្ចុប្បន្នភាព​ ​និង​ពិភាក្សា​អំពី​ការ​អភិវឌ្ឍន៍​តំបន់​ ​និង​​ផែនការ​សកម្មភាព​បន្ថែម​ទៀត ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​តាម​តំបន់​អូរ​ត្រេះ​ ​និង​តំបន់​អូរ​ត្រជាក់ចិត្ត​ ​ដើម្បី​លើក​ក​ម្ពស់វិ​ស័យ​ទេសចរណ៍​ ស្របតាម​ចក្ខុវិស័យ​រយៈពេល​វែង​ ដោយ​ប្រែក្លាយ​ទីតាំង​ទាំងនេះ ​ទៅជា​មជ្ឈមណ្ឌល​សមាហរណ​កម្ម​ក្នុង​តំបន់​។​

នៅ​ថ្ងៃ​ដដែល​នោះ​ ​លោក​ ​ជា​ ​កុក​ហុង​ ​ប្រធាន​លេខាធិការដ្ឋាន​ក្រុម​ការងារ​បច្ចេកទេស​អន្តរ​ក្រសួង​ ​សម្របសម្រួល​ការ​អភិវឌ្ឍន៍​ ​និង​អនុវត្ត​ផែនការ​មេ​ ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះ​សី​ហ​នុ ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ ​បាន​ចូលរួម​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ហិរញ្ញវត្ថុ​ (​T​W​G​) ​លើក​ទី​៥​ ​ដឹកនាំ​ដោយ​ ​លោក​រស់​ ​សីល​វ៉ា​ ​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​មជ្ឈមណ្ឌ​ល​ហិរញ្ញវត្ថុ ​ក្រុម​ការងារ​ដើម្បី​ពិភាក្សា​ អំពី​សំណើ​អាជីវកម្ម​នៃ​ការ​បង្កើត​ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​IF​C) ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​។​

ធ្វើ​ឱ្យ​មាន​ភាព​ងាយ​កាន់តែ​ងាយស្រួល ​ក្នុង​ការធ្វើដំណើរ​ទៅកាន់​ខេត្ត​ព្រះ​សី​ហ​នុ​ក្នុង​ខែ​មិថុនា​ ​សម្តេចធិបតី​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី​កម្ពុជា​ ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​ ទៅកាន់​ប្រទេស​សិង្ហបុរី​ ​និង​បាន​ស្នើ​សម​ភាគី​សិង្ហបុរី ​ពង្រីក​ជើង​ហោះហើរ​មកកាន់​ប្រទេស​កម្ពុជា​ ​ដោយ​បើក​ការហោះហើរ​ត្រង់​ពី​ទីក្រុង​សិង្ហបុរី​ ​ទៅ​ខេត្ត​ព្រះ​សី​ហ​នុ​។​

លោក​បាន​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា ​-​សិង្ហបុរី​ថា​ ​កម្មវិធី​ពិសេស​ ដើម្បី​ជំរុញ​ការ​វិនិយោគ ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ឆ្នាំ​២​០​២​៤​ ​បាន​ផ្តល់​អត្ថប្រយោជន៍​ពិសេស​ ដល់​អ្នក​វិនិយោគ​លើស​ពី​ច្បាប់​ស្តីពី​ការ​វិនិយោគ​។​

លោក​បាន​សង្កត់ធ្ងន់​ថា​ “​ច្បាប់​ថ្មី​ស្តីពី​ការ​វិនិយោគ​ ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ ​រួម​ទាំង​ការ​អនុគ្រោះ​ពន្ធ​រហូត ដល់​១​៥​ឆ្នាំ​សម្រាប់​វិ​ស័​យ​អាទិភាព​ជាច្រើន​ ​រួម​ជាមួយនឹង​ការធានា​ការ​វិនិយោគ​ ​និង​ការ​ការពារ​ដោយ​មិន​មាន​ការរើសអើង ​រវាង​អ្នក​វិនិយោគ​ក្នុងស្រុក​ ​និង​បរទេស​ ​និង​គ្មាន​ការ​រឹត​បន្តឹង​លើ​ការផ្ទេរ​ប្រាក់​ចំ​នេ​ញ​ ​និង​ដើមទុន​”​។​

ក្រុមហ៊ុន​ ​Air​ ​Asia​ ​Cam​bo​d​i​a​ ​ក៏បាន​ប្រកាស​ថា​ ​ចាប់ពី​ថ្ងៃ​ទី​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ក្រុមហ៊ុន​នឹង​ដំណើរការ​ជើង​ហោះហើរ​រវាង​ក្រុង​ព្រះ​សី​ហ​នុ ​និង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ​ប្រទេស​ម៉ាឡេស៊ី​ ​បី​ដង​ក្នុង​មួយ​ស​ប្តាហ៍ ​។​

​ការ​អភិវឌ្ឍ​ការ​តភ្ជាប់​តាម​សមុទ្រ​ “​ទី​ផ្សារ​មួយ​ ​ទិសដៅ​បី​”

នៅ​ក្នុង​កម្មវិធី​ C​V​T​E​C-​T​rat​ ​Business​ ​Road​show​ 2024 ​ដែល​បាន​ប្រា​រ​ព្វ​ឡើង ​នៅ​ក្នុង​ខែ​មិថុនា​ ​ថៃ​ ​កម្ពុជា​ ​និង​វៀតណាម​បាន​ពិភាក្សា ​អំពី​កិច្ច​សហប្រតិបត្តិការ​ លើ​ការ​បង្កើត​ផ្លូវ​តភ្ជាប់​សមុទ្រ​រវាង​ ​ខេត្ត​ត្រា​ត​ ​ប្រទេស​ថៃ​ជាមួយ​ខេត្ត​ព្រះ​សី​ហ​នុ ​និង​ខេត្ត​ K​i​ên ​G​i​an​g​ ​ប្រទេស​វៀតណាម​។​

ផ្លូវ​សមុទ្រ​នឹង​តភ្ជាប់​កោះ​នានា​ ​ដើម្បី​ជំរុញ​ការ​វិនិយោគ​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​និង​ការប្រជុំ​ ​ការ​លើកទឹកចិត្ត​ ​សន្និ​សីទ​ ​និង​ការ​តាំង​ពិព័រណ៍​ផ្សេង​ក្រោម​ពាក្យស្លោក​ “​ទី​ផ្សារ​មួយ​ ​ទិសដៅ​បី​”​។​ ​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​ ​មិន​ត្រឹមតែ​បម្រើ​ជា​ផ្លូវ​សេដ្ឋ​កិច្ច​ទំនើប​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​ផ្លូវ​ទេសចរណ៍​ដ៏​ទាក់ទាញ​ ដើម្បី​ផ្សព្វផ្សាយ​ពី​ធម្មជាតិ​ ​និង​វប្បធម៌​ដ៏​ស្រស់​ស្អាត​។​

តំណាង​ទាំង​វិ​ស័​យ​ឯកជន​ ​និង​រដ្ឋ​នៃ​ប្រទេស​ទាំង​បី​បាន​ចុះហត្ថលេខា​ លើ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ដើម្បី​រិះរក​មធ្យោបាយ​បន្ថែម ​ដើម្បី​បើកផ្លូវ​សមុទ្រ​នេះ ​ក្នុង​រដូវ​កាល​ទេសចរណ៍​ចាប់ពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៤​៕


ចែករំលែក