គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រាកំពុងសម្រេចបានវឌ្ឍនភាព

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ នេះ គម្រោងស្ថាបនាស្ពាន ឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោមព្រែកប្រា សម្រេចបាន១១,៦៣%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បច្ចុប្បន្នសសរគ្រឹះចំនួន៣៦ដើមបានចាក់បេតុងរួចក្នុងចំនួន១៥៦ដើមនៃសរសរគ្រឹះនិងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាងដែលបច្ចប្បន្នសម្រេចបាន៦ក្នុងចំណោម២០ជើងតាងព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

នាសប្តាហ៍កន្លងមក ក្នុងដំណើរចុះពិនិត្យគម្រោងរបស់ប្រតិភូផ្នែកហិរញ្ញប្បទានសម្បទាន នៃធនាគាអាហរ័ណ នីហរ័ណចិនបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងដែលម្ចាស់គម្រោងគោរពអនុវត្តន៍បានតាមបទដ្ឋាននិងគោលការណ៍ពីធនាគារជាពិសេសលើផលប៉ះពាល់បរិស្ថាននិងសង្គម។

គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម មានប្រវែងសរុប១.៦៥០ម៉ែត្រ (ប្រវែងស្ពាន៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here