តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញនៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះកាលពីព្រឹកមិញ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បើយកប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញនៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះកាលពីព្រឹកមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៣%ដល់២៣៣៥,០៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៩ភាគរយដល់២៣៤៥,៦០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:៤៥នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣២៧,៤៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៣៦,៦០ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here