CamEd Business Reviewលើកឡើងពីគោលនយោបាយជម្រុញការវិនិយោគរបស់រដ្ឋាភិបាលនៅខេត្តព្រះសីហនុ

ចែករំលែក

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ ស្ថាប័នCam​E​d​ ​Business​ ​Review​ ​ចេញចេញរបាយការណ៍ និងការវិភាគទាក់ទងនឹងគោលនយោបាយជម្រុញការវិនិយោគ របស់រដ្ឋាភិបាលនៅខេត្តព្រះសីសហនុ។

Cam​E​d​ ​Business​ ​Review​ បានផ្សាយ​នៅ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៤​ ​បាន​លើកឡើង​ថា​ ​ការ​លើកទឹកចិត្ត​ពន្ធ​នៅ​ក្រុង​ព្រះ​សី​ហ​នុ ​ដែល​ជា​ផ្នែក​នៃ​កម្មវិធី​វិនិយោគ​របស់​រដ្ឋាភិបាល ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ ​ផ្តល់​ដំណោះស្រាយ​សម្រា​ប់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ​ប៉ុន្តែ​មិនបាន​កំណត់​ម្រូ​វ​ការ​ដោះស្រាយ​ជា​មូលដ្ឋាន​របស់​អ្នក​វិនិយោគ​ទេ​។​

របាយការណ៍ដដែលនេះ​ថា​ ​អ្នក​វិនិយោគ​កំពុង​ស្វែងរក​ការកំណត់​ពន្ធ​រយៈពេល​វែង​ ​ប៉ុន្តែ​ខេត្ត​ព្រះ​សី​ហ​នុ​ដើរ​លើ​ផ្លូវត្រូវ​។​

វិនិ​យោគិន​នឹង​ស្វែងរក​អត្ថប្រយោជន៍ ​រយៈពេល​វែង​ហើ​យ​ការ​លើកទឹកចិត្ត​បច្ចុប្បន្ន ​ប្រហែលជា​មិន​ផ្តល់​នូវ​ការធានា​ចាំបាច់​ សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​នោះ​ទេ​ ​ដូច្នេះ​ទំហំ​នៃ​ការ​លើកទឹកចិត្ត​ពន្ធ​ នា​ពេល​បច្ចុប្បន្ន​សម្រាប់​ការ​បន្ត​វិនិយោគ​នៅតែ​មិនទាន់​ប្រាកដប្រជា​។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសដាក់ចេញ កម្មវិធី​ជំរុញ​ការ​វិនិយោគ​ពិសេស ​សម្រាប់​ខេត្ត​ព្រះ​សី​ហ​នុកាលពីដើមឆ្នាំនេះ។

រហូតមកទល់ពេលនេះ ​មាន​គម្រោង​ចំនួន​៤​១​ ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ សម្រាប់​ទទួល​បានការ​លើកទឹកចិត្ត​ ​ក្រោម​កម្មវិធី​វិនិយោគ ។

កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ដោះស្រាយបញ្ហា​សំណង់​សំណង់​ជាប់​គាំង​ ​និង​ត្រូវ​បាន​បោះបង់​នៅ​ក្នុង​ទីក្រុង​ឆ្នេរ​នេះ​ ​ហើយ​ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ ​ខេត្ត​ព្រះ​សី​ហ​នុ ​បាន​បញ្ជាក់​ថា​ ​គម្រោង​ថ្មី​ចំនួន​១​៤​ ​ដែល​ត្រូវ​បាន​អនុម័ត​ពី​វិនិ​យោគិន​បរទេស​ ​និង​ក្នុងស្រុក​ ​មាន​តម្លៃ​ប្រមាណ​៧​៣​៧​​លាន​ដុល្លារ​អាមេរិក​ ​នឹង​ទទួល​បាន​អត្ថប្រយោជន៍ ​ពី​ការ​លើកទឹកចិត្ត​ពិសេស​ ( ​បន្ថែម​លើ​គម្រោង​ចំនួន​២​៧​ ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​កញ្ចប់​លើកទឹកចិត្ត​)៕


ចែករំលែក