លោក​ឧកញ៉ា​លឹម ហេង៖ នយោបាយ​ដើរ​មុខ​សេដ្ឋកិច្ច

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្នុងការ​បង្កើន​ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម ទំនាក់ទំនង​នយោបាយ​ល្អ​មាន​សារៈសំខាន់​ណាស់ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​និង​វិនិយោគ​កើន​គ​ឡើង។

លោក​ឧកញ៉ា​លឹម ហេង​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នា​ថ្ងៃទី៥ ធ្នូ​នេះ​ថា ដើម្បី​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​បង្កើន​ការវិនិយោគ  រវាង​ប្រទេស​និង​ប្រទេស​ល្អប្រសើរ ទាល់តែ​ទំនាក់ទំនង​ក្នុង​កម្រិត​នយោបាយ​មាន​ភាពល្អប្រសើរ។ ជាក់ស្តែង​ដូចជា ប្រទេស​កម្ពុជា និង​បង់​ក្លា​ដេ​ស​បានបង្ហាញ​ពី​ការពង្រឹង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ទៅវិញទៅមក​ល្អប្រសើរ ទាំងសងខាង ទាល់តែ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​មានការ​សហការគ្នា ក្នុង​កម្រិត​នយោបាយ​ល្អប្រសើរ។

លោក​ឧកញ៉ា​បាន​បន្តថា ដូចជា​សហរដ្ឋអាមេរិក​ជាដើម ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ល្អ ទើប​កម្រិត​នៃ​ការធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទៅវិញទៅមក​កើនឡើង ហើយ​ការដែល​សហរដ្ឋអាមេរិក​មក​ចាប់ដៃ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជិត​ស្និ​ទ្ឋ​ជាមួយ​អាស៊ាន ដោយសារ​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​ពួកគេ។

លោក​ឧកញ៉ា​លឹម ហេង​បាន​បន្តថា “កម្ពុជា​បង់​ក្លា​ដេ​សបាន​សន្យា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ទៅវិញទៅមក បន្ទាប់ពី​កម្រិត​ទំនាក់ទំនង​នយោបាយ​រវាង​ប្រមុខ ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភាពប្រសើរឡើង។ លោក​ឧកញ៉ា​បាន​បន្ថែមថា “នយោបាយ​ត្រូវ​ដើរ​មុន ទើប​សេដ្ឋកិច្ច​ដើរ​តាម​ក្រោយ ព្រោះ​បើ​ទំនាក់ទំនង​នយោបាយ​មិនល្អ​ទេ ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ក៏​មិន​ដើរ​ល្អ​ដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here