ព្រះសីហនុៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានបើកកិច្ចប្រជុំលើកទី៤ រៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុជាទីក្រុងពហុបំណង។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-->
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនប៉េង ពោធិ៍នា លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ឋជាច្រើនទៀតបានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.)។

តាមផែនការមេនេះ រដ្ឋាភិបាលគ្រោងបង្កើនចំនួនប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ដល់១លាននាក់នៅឆ្នាំ២០២៥ខាងមុខ ខណៈបច្ចុប្បន្នខេត្តនេះ មានមនុស្សរស់នៅប្រមាណ៣០ម៉ឺននាក់៕