ដោយ: គង់ លាងហួរ
បាងកក: ក្រសួងដឹកជញ្ជូនថៃអះអាងថា ព្រែកជីកហ្វូណនតេជោរបស់កម្ពុជា នឹងជួយនាំកប៉ាល់ដឹកទំនិញ កាន់តែច្រើនទៅកាន់កំពង់ផែ Laem Chabang ក្នុងខេត្តឈុនបុរី (Chonburi) ដែលអាចជំរុញឧស្សាហកម្ម ដឹកជញ្ជូននៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសថៃបន្ថែមទៀត។
ដោយ: គង់ លាងហួរ
បាងកក: ក្រសួងដឹកជញ្ជូនថៃអះអាងថា ព្រែកជីកហ្វូណនតេជោរបស់កម្ពុជា នឹងជួយនាំកប៉ាល់ដឹកទំនិញ កាន់តែច្រើនទៅកាន់កំពង់ផែ Laem Chabang ក្នុងខេត្តឈុនបុរី (Chonburi) ដែលអាចជំរុញឧស្សាហកម្ម ដឹកជញ្ជូននៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសថៃបន្ថែមទៀត។
ព្រែកជីកមានប្រវែង១៨០គីឡូម៉ែត្រនេះ នឹងតភ្ជាប់កំពង់ផែស្វយ័តក្រុងភ្នំពេញ ជាមួយឆ្នេរសមុទ្រខេត្តកែប និងឈូងសមុទ្រថៃ ក្នុងគោលបំណងកាត់បន្ថយ ការពឹងផ្អែករបស់កម្ពុជាលើកំពង់ផែវៀតណាម។
គម្រោងនេះគ្រោងនឹងចាប់ផ្តើម បើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហាខាងមុខ ក្រោមទុនវិនិយោគចំនួន១,៧ពាន់លានដុល្លារ ហើយព្រែកជីកនេះ គ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ២០២៨។
ការិយាល័យគោលនយោបាយ និងផែនការចរាចរណ៍ចំណុះ ក្រោមក្រសួងដឹកជញ្ជូនថៃ បានធ្វើការប៉ាន់ប្រមាណថា ព្រែកជីកនេះ នឹងបង្កើនចរាចរណ៍ទៅកាន់កំពង់ផែ Laem Chabang របស់ខេត្តឈុនបុរី ខណៈបច្ចុប្បន្ន កំពង់ផែនេះកំពុងត្រូវបានពង្រីក ដើម្បីបង្កើនសមត្ថភាពផ្ទុកកុងតឺន័រ ចាប់ពី១១លានTEU ទៅ១៨លាន TEU ក្នុងមួយឆ្នាំ។
ប្រភពដដែលបន្ថែមថា ការបង្កើនចរាចរណ៍ដឹកទំនិញទៅកាន់ឈូងសមុទ្រថៃ ក៏នឹងបង្កើតតម្រូវការ សម្រាប់គម្រោង Land Bridge របស់រដ្ឋាភិបាលថៃនៅក្នុងខេត្ត Chumphon និងខេត្ត Ranong។
ទោះជាយ៉ាងណាក្តី វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍន៍របស់ប្រទេសថៃ (TDRI) ជឿជាក់ថា ទោះបីជាព្រែកជីកនេះអាចបើកដាក់ឱ្យប្រើប្រាស់បាន នៅឆ្នាំ២០២៨យ៉ាងណាក្តី ក៏កម្ពុជាត្រូវចំណាយពេល១ទសវត្សរ៍ ដើម្បីអភិវឌ្ឍន៍ផ្លូវដឹកជញ្ជូ នទ្រង់ទ្រាយធំមួយ។
លោក Sumet Ongkittikul នាយកស្រាវជ្រាវរបស់វិទ្យាស្ថាន TDRI ទទួលបន្ទុកលើគោលនយោបាយដឹកជញ្ជូន និងភស្តុភារ បានលើកឡើងថា “ប្រទេសថៃត្រូវចំណាយពេល១០ឆ្នាំដើម្បីអភិវឌ្ឍន៍កំពង់ផែ Laem Chabang ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដែលគាំទ្រផ្នែកដឹកជញ្ជូន។ ដូច្នេះ ប្រទេសកម្ពុជា អាចនឹងចំណាយពេលប្រហាក់ប្រហែលគ្នា”។
លោក Sumet បានប៉ាន់ប្រមាណថា នៅពេលគម្រោងព្រែ កជីកហ្វូណនតេជោ ត្រូវបានអភិវឌ្ឍន៍បញ្ចប់រួចរាល់ នោះផ្លូវទឹកនេះអាចកាត់បន្ថយ ការចំណាយលើការដឹកជញ្ជូនរបស់កម្ពុជាចំនួន៣០% ហើយថែមទាំងបើកចំហការតភ្ជាប់ ជាមួយបណ្តាប្រទេសដទៃទៀត៕ប្រភព: The Nation៕