ដោយៈ រិទ្ឋជ័យ
កំពង់ចាម/ត្បូងឃ្មុំៈ ក្រុមមន្រ្តីសាធារណៈការ បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលសម្រេចបានលទ្ធផល១០០ភាគរយ។

លោកបុង ប៊ុនហួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C និងមន្រ្តីពាក់ព័ន្ឋ បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងពិធីប្រគល់-ទទួល គម្រោងសាងសង់ផ្លូវជាតិលេខ៧១C។

-->
ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន (WACC) និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម និងត្បូងឃ្មុំ។

ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) គឺជាខ្សែផ្លូវដែលពោរពេញ ដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក និងមានសភាពធន់ រឹងមាំ និងជាខ្សែផ្លូវ ដែលមានចរាចរណ៍មមាញឹក និងការតភ្ជាប់ដ៏សំខាន់។
ផ្លូវជាតិដ៏សំខាន់នេះ ជាប្រភេទ AC/DBST ចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា)២៤ខែ៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube