អ្នកឧកញ៉ាលឹម ហេងៈ វិស័យកម្មមន្តសាលកំពុងទាក់ ទាញការវិនិយោគ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្ម អ្នកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា វិស័យដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឲ្យមានភាពល្អប្រសើរ បាននិងកំពុងទាក់ទាញការវិនិយោគនៅកម្ពុជា។

        លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី១ សីហាកន្លងមកថា ការនាំចេញ​របស់កម្ពុជា កំពុងមានកំណើនល្អប្រសើរ ទៅអឺរ៉ុប សហរដ្ឋអាមេរិក និងតាមរយៈកិច្ចព្រមព្រៀងRCEP ដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេសចិន និងបណ្តាប្រទេសជាសមាជិកRCEPផងដែរ។

        អ្នកឧកញ៉ាបានបន្តថា “អ្នកវិនិយោគក្នុងស្រុកបានរក្សាចំណាត់ថ្នាក់ទី១ និងអ្នកវិនិយោគចិនឈរ នៅចំណាត់ថ្នាក់ទី២ និងប្រទេសផ្សេងៗមួយចំនួនទៀត ដូចជា កូរ៉េ ជប៉ុនជាដើម”។លោកបន្តថា “អ្វីដែលគួរឲ្យកត់សំគាល់ យើងសង្កេតឃើញមានការវិនយោគ លើវិស័យកម្មន្តសាលមានការកើនឡើង ដែ​លវាជាវិស័យជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ល្អប្រសើរជាងវិស័យកាត់ដេរ”។

        អ្នកឧកញ៉ាលឹម ហេងបានបន្តទៀតថា ជាមួយគ្នានេះ វិស័យកសិកម្មមានកំណើនល្អប្រសើរផងដែរ ស្របពេលការចុះឈ្មោះបើកក្រុមហ៊ុនថ្មីៗ ក៏មានការកើនឡើង ប៉ុន្តែវិស័យអច​លនទ្រព្យ​នៅតែមិនទាន់ងើបល្អនៅឡើយ តែបើវិស័យផ្សេងៗងើប ទាំងការនាំចេញ ទាំងនាំចូល នឹងអាចអាចធ្វើឲ្យវិស័យអចលនទ្រព្យល្អបណ្តើរៗ ព្រោះតែវិស័យផ្សេងដើរ គឺត្រូវការរោងចក្រ សហគ្រាស កន្លែងធ្វើការ ដែលវានឹងធ្វើឲ្យវិស័យអចលនទ្រព្យងើបឡើងមកវិញហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here