Hattha top Banner

ក្រុមហ៊ុន 3វិនិយោគ ១០០លាន​ដុល្លារ​នាំចេញ​គ្រាប់ស្វាយចន្ទីទៅ​កូរ៉េ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​ចំនួន​បី បានសម្រេច​ចិត្ត​វិនិយោគ​រួមគ្នា​លើទឹក​ប្រាក់១០០លាន​ដុល្លារ ដើម្បី​ធ្វើ​ផលិតកម្ម​និង​នាំចេញ​គ្រាប់ស្វាយចន្ទីរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៨ខាងមុខនេះ។

លោក SYAIFUL HASREEN ប្រធាន​ក្រុមហ៊ុន​ខេ​ម​ឃេ​ស៊ូ បាន​មានប្រសាសន៍​បន្ទាប់ពី​ពិធី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ក្រុមហ៊ុន​វិនិយោគទុន​កម្ពុជា-ម៉ាឡេស៊ី ខេ​ម​ឃេ​ស៊ូ និង​ក្រុមហ៊ុន​របស់​កូរ៉េ ណា​រូ​ម៉ា​រី​ន នា​ព្រឹក​ថ្ងៃទី៦ ធ្នូ​នេះ​ថា ការចុះ​អនុស្សរណៈ​នេះ ដើម្បី​វិនិយោគទុន​ប្រមាណ១០០លាន​ដុល្លារ​អាមេរិក ទៅលើ​ផ្នែក​គ្រាប់ស្វាយចន្ទីរ និង​ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​កា​រក​ម្ម៉​ង់​ទិញ​ពី​ទីផ្សារ​កូរ៉េ។ លោក​បន្តថា កិច្ចព្រមព្រៀង​ពេលនេះ​គឺមាន​រយៈពេល១ឆ្នាំ ហើយ​ក្រុមហ៊ុន​នឹង​សម្លឹងមើល​ទៅលើ​ផលិតផល កសិកម្មផ្សេងៗទៀត​ផងដែរ​បន្ទាប់ពី​គ្រាប់ស្វាយចន្ទីរ។

លោក​បញ្ជាក់ថា “មកទល់​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​យើង បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ សមាគម​កសិករ​ដាំ​ស្វាយចន្ទីរ ដែលមាន​ទំហំ​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជាង៣ម៉ឺន​ហិច​តា​រូ​ច​ហើយ។ លោក​បន្តថា “កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ដែលមាន​ទំហំ​ទឹកប្រាក់១០០លាន​ដុល្លារ​នេះ នឹងត្រូវ​ដកយក​ទៅ​ទិញ​ចំការ​ដាំ​ដំណាំ​ស្វាយចន្ទីរ​បន្ថែម ប្រហែល៤ពាន់​ហិច​តា សម្រាប់​ផ្គត់ផ្គង់​ការនាំ​ចេញទៅ​គោលដៅ​ខាងលើ។

ប្រធាន​ក្រុមហ៊ុន​កូរ៉េ​ណា​រូ​ម៉ា​រី​ន លោក គីម គី ជូ (KIM KI Chul) បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ២០១៨ខាងមុខ លោក​ត្រូវការ​គ្រាប់ស្វាយចន្ទីរ​ប្រមាណ១ពាន់​តោន​ជាមុនសិន ដោយសារ​លោក​មានការ​ព្រួយបារម្ភ​ផងដែរ អំពី​កម្លាំង​របស់​កសិករ​ក​ម្ពុ​ជា​មិនអាច​ផលិត​បាន ប៉ុន្តែ​តាម​តម្រូវការ​គឺមាន​ច្រើនជាង​នេះ។

លោក​បន្តថា “តាមរយៈ​បទពិសោធន៍​កន្លងមក​ទីផ្សារ​របស់​គ្រាប់ស្វាយចន្ទីរ គឺមាន​ទីផ្សារ​ច្រើន​កន្លែង​ណាស់ ដូចជា​នៅ​ម​ជ្ឈឹ​ម​បូព៌ា និង​នៅ​ប្រទេស​ចិន​ជាដើម ប៉ុន្តែ​សំខាន់បំផុត​កសិករ​រ​បស់​កម្ពុជា​មិនទាន់​អាចឆ្លើយតប​បាន

LEAVE A REPLY

Please enter your comment!
Please enter your name here