លោកឧកញ៉ាចេង ខេងៈវិន័យ និងក្រមសីលធ៌មវិជ្ជាជីវៈមានសារៈសំខាន់ណាស់ក្នុងអាជីវកម្ម

0

ដោយៈ ស៊ីវ ម៉េង

      ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនCPL លោកឧកញ៉ាចេង ខេងបានមានប្រសាសន៍ថា នៅក្នុងការងារក្តី ការរកស៊ីក្តី វិន័យមានសារៈសំខាន់ណាស់ សម្រាប់ភាពជោគជ័យមួយ។

លោកឧកញ៉ាបានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងការងារ មិនថាតូចថាធំ វិន័យមានសារៈសំខាន់ណាស់ សម្រាប់ភាពជោគជ័យលើការងារអ្វីមួយ ព្រោះបើយើងធ្វើការគ្មានវិន័យ ពិតជាជួបបញ្ហាប្រឈមច្រើនណាស់ ទាំងឱកាសការងារ និងអាជីវកម្មនានា។

លោកបញ្ជាក់ថា “ការធ្វើការងារដែលគ្មានវិន័យ ជួនកាលយើងសម្រេចបាន៩០ភាគរយហើយ តែអាចត្រលប់មកធ្វើសាជាថ្មីឡើងវិញ”។ លោកបន្តថា “ការមកធ្វើការងារជាថ្មីឡើងវិញ មិនត្រឹមតែខាតពេលវេលាទេ តែក៏អាចបាត់បង់ឱកាសជំនួញ ឬបរាជ័យក្នុងជំនួញផងដែរ”។

ទាក់ទងនឹងក្រមសីលធ៌មធ៌មវិជ្ជាជីវៈ នៅក្នុងវិស័យអច​លនវត្ថុវិញ លោកឧកញ៉ាចេង ខេង បានមានប្រសាសន៍ថា នៅក្នុងវិស័យអចលនទ្រព្យ ក្រមសីលធ៌មវិជ្ជាជីវៈ និងការចុះបញ្ជីរយកអាជ្ញាប័ណ្ណស្របច្បា​​ប់ មានសារៈសំខាន់ណាស់ ដើម្បីលើកស្ទួយវិស័យវិស័យអច​លនវត្ថុ ក៏ដូចជា លើកកំពស់ទំនុកចិត្តក្នុងវិស័យនេះ។

លោកបន្តថា “អ្នកមានជំនាញ និងក្រមសីលធ៌មវិជ្ជាជីវៈក្នុងវិស័យនេះ បានធ្វើកិច្ចការជាច្រើន ដើម្បីជំរុញវិស័យនេះឲ្យរីកចម្រើន ប៉ុន្តែជួនកាលអ្នកគ្មានអាជ្ញាប័ណ្ណក្នុងវិស័យនេះ ធ្វើការមិនច្បាស់លាស់១ឬ២ករណី អាចធ្វើឲ្យខូចទីផ្សារឬមុខមាត់ប្រទេសទាំងមូល”។

លោកបន្តថា ហេតុនេះ ក្នុងនាមជាថ្នាក់ដឹកនាំសមាគមCVEA យើងលើកទឹកចិត្តដល់អ្នកនៅក្នុងវិស័យនេះ ឲ្យរត់រកច្បាប់ និងពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដើម្បីទទួលបានការបំពាក់បំប៉នច្បាស់លាស់ មុនឈានទៅបើកក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណ និងទទួលស្គាល់ពីស្ថាប័នជំនាញ ដើម្បីយើងអាចរួមគ្នាក្នុងការស្តារវិស័យនេះឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here