ក្រុមហ៊ុនASCOTT ដែលមានទីតាំងសណ្ឋាគារនៅកម្ពុជាគ្រោងបើកដំណើរការទីផ្សារថ្មីចំនួន២៨ទីតាំងទូទាំងតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបដិសណ្ឋារកិច្ចASCOTT របស់ក្រុមហ៊ុនមេ CapitaLand Investment គ្រោងនឹងបើកដំណើរការសណ្ឋា​គារចំនួន២៨ទីតាំង នៅទូទាំងតំបន់អាស៊ាននៅឆ្នាំ២០២៤នេះ។នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយសារពត៌មាន Business Times។

ការពង្រីកទីតាំងរបស់ក្រុមហ៊ុន បដិសណ្ឋារកិច្ចដ៏ល្បីនេះ កើតឡើង ស្របពេលដែលទីផ្សារសណ្ឋាគារ ក្នុងតំបន់ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាកំណើន ប្រចាំឆ្នាំ៥,៨ភាគរយ និងសម្រេចបានប្រាក់ចំណូល ចំនួន១៦,៤ពាន់លានដុល្លា​រអាមេរិកនៅឆ្នាំ២០២៩។

ក្រុមហ៊ុនបដិសណ្ឋារកិច្ច ASCOTT ក៏រំពឹងថា ចំនួននៃការមកដល់របស់ភ្ញៀវទេសចរណ៍ នឹងកើនឡើងដល់កម្រិតមុនផ្ទុះវិបត្តិជំងឺរាតត្បាតកូវីដ-១៩ នៅចុងឆ្នាំ២០២៤នេះផងដែរ។

លើសពីនេះ ក្រុមហ៊ុន Ascott ក៏បានប្រកាសពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងបើកសណ្ឋាគារថ្មីចំនួន២៨ទីតាំង ក្នុងតំបន់។កិច្ចព្រមព្រៀងថ្មីទាំងនេះ នឹងបន្ថែមសណ្ឋាគារជាង៣.៤០០បន្ទប់ ឱ្យចំណុះក្រោមម៉ាកយីហោផ្សេងៗរបស់Ascott រួមទាំងម៉ាក lyf ម៉ាក Citadines និងម៉ាក Oakwood ។

បន្ទាប់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មី ចំនួនសណ្ឋា​គាររបស់ក្រុមហ៊ុន Ascott នៅក្នុងតំបន់អាស៊ានមានសរុបជាង៣៦០ទីតាំង។ ក្នុងចំណោមនោះ កិច្ចព្រមព្រៀងថ្មីចំនួន៧ ជាផ្នែកមួយ នៃផែនការបើកដំណើរការសណ្ឋាគារម៉ាក Oakwood នៅក្នុងប្រទេសកម្ពុជា និងពង្រីកវត្តមានសណ្ឋាគាររបស់ Ascott នៅទូទាំងទីក្រុងមួយចំនួន នៃប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី។

គិតមកទល់ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Ascott ក៏បានបង្កើនផលប័ត្ររបស់ខ្លួន នៅប្រទេសម៉ាឡេស៊ីជាង២០ភាគរយ ជាមួ​យនឹងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងបើកសណ្ឋាគារថ្មីលើទីតាំងមួយចំនួននៅទីក្រុង Penang។ ចំនួននេះមានការកើនឡើងជិត២ដងបើធៀបនឹងឆ្នាំមុន៕ប្រភព: Business Times៕


LEAVE A REPLY

Please enter your comment!
Please enter your name here