គំរោងចំនួន៣០មានទឹកប្រាក់ជិត៦០០លានដុល្លារត្រូវបាន អនុម័តបន្ថែម

0

ដោយៈ គង់ សូរិយា

      ព្រះសីហនុៈ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៣០បន្ថែមទៀត មានទុនវិនិយោគសរុប៥៩០លានដុល្លារអាមេរិក។

ក្រុមហ៊ុនដែលទទួលបានការអនុម័ត ពីកិច្ចប្រជុំកាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៤ មានជាអាទិ៍ រោងចក្រស្ល និងកែច្នៃលោ​ហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែក ផ្សារទំនើប អគារពហុមុខងារ សណ្ឋាគារ និងភោជនីយដ្ឋាន។

-->

បន្ទាប់ពីការប្រកាស ដាក់ឱ្យអនុវត្តន៍ជាផ្លូវការ ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០២៤ កន្លងមក ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានទទួលសំណើសុំការលើកទឹកចិត្តចំនួន១៥៧គម្រោង ក្នុងនោះគម្រោងដែលទទួលបាន ការលើកទឹកចិត្តពិសេស មានចំនួន១៣៣គម្រោងហើយ។

នៅដើមខែតុលា ឆ្នាំ ២០២៤ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នឹងចុះពិនិត្យ គម្រោងដែលបានស្នើសុំ ១៥បន្ថែមទៀត៕