តើផ្លូវជាតិលេខ៥ ជាខ្សែផ្លូវអាស៊ានហាយវ៉េលេខ១តភ្ជាប់តំបន់មានសារៈសំខាន់បែបណា?

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល។

ផ្លូវជាតិនេះមានប្រវែងសរុប៤០៧,៤៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលគ្រោងចំណាយទឹកប្រាក់សាងសង់ និងស្តារឡើងវិញប្រមាណ៥០០លានដដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសប្បទានពីប្រទេសជប៉ុន។

យោងតាមផេករបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូ​នបានឲ្យដឹងកាលពីសប្តាហ៍មុនថា ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។

លើសពីនេះទៅទៀត ផ្លូវនេះក៏បានជួយសម្រួល និងធ្វើឱ្យ ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។

ផ្លូវជាតិនេះ ស្ថិតនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ត្បូង ត្បូង ដែលតភ្ជាប់រវាងប្រទេសចំនួន៣ គឺប្រទេសថៃ កម្ពុជា និងប្រទេសវៀតណាម ដែលនាពេលអនាគត ផ្លូវដ៏សំខាន់មួយនេះ នឹងតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ បាវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here