ទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នឹងបើកដំណើរការនៅចុងឆ្នាំ 2024
ក្រុមហ៊ុនអឺបេនលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកនៅកម្ពុជា បានប្រកាសបើកដំណើរការទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នៅក្នុងចុងឆ្នាំ 2024 នេះ។ ការបង្កើតទីតាំងពង្រីកថ្មីដ៏គួរឱ្យរំភើបមួយនេះមានគោលបំណងដើម្បីបង្កើននូវបទពិសោធន៍ទិញទំនិញកាន់តែប្រសើរជាងមុន ដោយបង្កើតឱ្យមានទីតាំងហាង និងកន្លែងកម្សាន្តសាធារណៈថ្មីៗបន្ថែមទៀតក្នុងការផ្តល់ជូននូវជម្រើសកាន់តែសម្បូរបែបសម្រាប់អតិថិជនរបស់ខ្លួន។
ទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នឹងបើកដំណើរការនៅចុងឆ្នាំ 2024
ផ្សារទំនើប ខេ ម៉ល វេង ស្រេង ស្វាគមន៍ភ្ញៀវប្រមាណ 6,300 នាក់ ជារៀងរាល់ថ្ងៃ
សព្វថ្ងៃនេះផ្សារទំនើប ខេ ម៉ល វេង ស្រេង ស្វាគមន៍ភ្ញៀវទិញទំនិញប្រមាណ 6,300 នាក់ជារៀងរាល់ថ្ងៃ មានទីតាំងចតរថយន្តធំទូលាយ អាចដាក់រថយន្តបានជាង 300 គ្រឿង និងម៉ូតូចំនួន 700 គ្រឿង ដែលបាននេងកំពុងតែពង្រឹងវត្តមានរបស់ខ្លួនជាទីកន្លែងជួបជុំ និងសម្រាកកម្សាន្ត ដ៏សំខាន់មួយនៅក្នុងតំបន់់ ISI PARK វេង ស្រេង ដែលជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើកមួយ ដែលរួមមានអគារការិយាល័យ ISI TOWER, កីឡដ្ឋានបាល់ទាត់ AIA និងផ្ទះអាជីវកម្មចន្ទគីរី។
ផ្សារទំនើប ខេ ម៉ល បានក្លាយជាគោលដៅពិសាអាហារដែលមានហាងល្បីៗជាង 43
ផ្សារទំនើប ខេ ម៉ល វេង ស្រេង ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតសម្រាប់បម្រើដល់សហគមន៍ជុំវិញតំបន់ដែលមានអ្នករស់នៅជាង 500,000 នាក់ និងជាគោលដៅជួបជុំគ្រួសារ និងមិត្តភក្តិពិសាអាហារដ៏ល្អបំផុតជាមួយហាងល្បីៗជាង 43 រួមមាន ហាងកាហ្វេ BROWN, The Pizza Company, Marugame Udon, ភោជនីយដ្ឋានថៃ Kai Zaab, Kungfu Kitchen, KaiXin, រោងភាពយន្ត Legend, Master Suki Soup និងហាងទំនិញផ្សេងៗជាច្រើនទៀត។
-->
ការពង្រីកទីតាំងចំណតរថយន្តថ្មីនៅតាមបណ្តោយផ្លូវផ្សារទំនើប ខេ ម៉ល វេង ស្រេង
បន្ថែមពីលើទីតាំងពង្រីកបន្ថែមថ្មីនេះ ផ្សារទំនើប ខេ ម៉ល វេង ស្រេង ក៏គ្រោងនឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនដោយបង្កើតឱ្យមានកន្លែងចតរថយន្តតាមដងផ្លូវថ្មីផងដែរ។
ផ្សារទំនើប ខេ ម៉ល វេង ស្រេង គ្រោងនឹងសម្ពោធទីតាំងពង្រីកថ្មីនាចុងឆ្នាំ 2024 ដោយនឹងត្រូវបានរួមបញ្ចូលយ៉ាងរលូនជាមួយទីតាំងបច្ចុប្បន្ន ដើម្បីផ្តល់នូវបទពិសោធន៍ជួបជុំពិសេសសម្រាប់មិត្តភក្តិ ក្រុមការងារ និងក្រុមគ្រួសារ។
ទទួលយកឱកាសពិសេសនេះ ដើម្បីពង្រីកអាជីវកម្មរបស់លោកអ្នកដំបូងគេនៅផ្សារទំនើប ខេ ម៉ល វេង ស្រេង ថ្ងៃនេះ! ផ្សារទំនើប ខេ ម៉ល វេង ស្រេង ស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់វេងស្រេង ត្រឹមតែ 5 នាទីពីផ្លូវបំបែកស្ទឹងមានជ័យ 10 នាទីពីស្ពានអាកាសចោមចៅ និង 15 នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ខេ ម៉ល វេង ស្រេង និងគម្រោងទីតាំងពង្រីកបន្ថែមនេះ សូមទាក់ទងក្រុមការងារតាមរយៈ៖ 099 888 596 ឬ E-mail: [email protected] ឬចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនអឺបេនលែន។