ដោយៈ និស្ស័យ
ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-កូរ៉េ ដែលប្រព្រឹត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម។

វេទិកានេះជាកម្មវិធីអមនៃ “ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា( CET )” រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងការធ្វើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការជំរុញភាពជាដៃគូ ពាណិជ្ជកម្មជាយុទ្ធសាស្រ្ត និងលើកកម្ពស់សក្ដានុពលវិនិយោគរបស់កម្ពុជា។
មានមតិក្នុងពិធីនោះ លោកសួន សុផល បានជម្រាបជូនអ្នកចូលរួមអំពីលក្ខណៈអំណោយផល នៃព្រះរាជាណាចក្រកម្ពុជាដល់ការវិនិយោគ លើគ្រប់វិស័យរួមមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ទីតាំងយុទ្ធសាស្រ្ត កម្លាំងពលកម្មវ័យក្មេង ប្រកបដោយផលិតភាព អត្ថិភាពនៃរាជរដ្ឋាភិបាល ដែលមានទំនោរគាំទ្រដល់ធុរកិច្ច និងរបបវិនិយោគ ដែលមានភាពអនុគ្រោះ ដល់ការធ្វើធុរកិច្ចតាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ កញ្ចប់លើកទឹកចិត្តឆ្លាតវៃ និងការថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ។
លោកបានបង្ហាញជំនឿចិត្តថា វិនិយោគិន ដែលមានវត្តមានក្នុងកម្មវិធីនេះ នឹងស្វែងរកកាលានុវត្តភាព ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមរូបភាពភាគហ៊ុនិក ឬដោយផ្ទាល់នាពេលដ៏ខ្លីខាងមុខ៕