ដោយៈ គង់ សូរិយា
ភ្នំពេញៈ កាលពីសប្តាហ៍មុន លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបើកកិច្ចប្រជុំ ពិភាក្សាអំពីការធ្វើផែនទីបង្ហាញផ្លូវ ដើម្បីគ្រប់គ្រងការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប ប្រកបដោយសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយឈានទៅអភិរក្សផ្ទៃបឹងសម្រាប់កូនចៅជំនាន់ក្រោយ។

-->
យោងតាមព័តមានដែលបានចុះផ្សាយនៅទំព័រហ្វេសបុករបស់ក្រសួងបានឲ្យដឹងថា ដោយសារការចុះបញ្ជីតំបន់បឹងទន្លេសាបនឹងត្រូវបញ្ចប់នាពេលខាងមុខ ក្រសួងទាំងពីរ បានឯកភាពលើការពិនិត្យ ផែនទីបង្ហាញផ្លូវនេះរួមគ្នា ហើយនឹងបន្តរៀបចំផែនការប្រើប្រាស់ដីតំបន់បឹងទន្លេសាប ឱ្យបានសមស្របប្រកបដោយ ប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីបង្កើតឱកាសការងារ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលុបបំបាត់អាណាធិបតេយ្យភាពនៅក្នុងតំបន់។
កិច្ចប្រជុំជីវភាពនេះធ្វើឡើង រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងធនធានទឹក និងឧតុនិយម៕
