គំរោងវិនិយោគថ្មីចំនួន១៧មានទំហំទុនវិនិយោគ១៥០លានដុល្លារត្រូវបានលើកយកមកពិភាក្សា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ

មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី១ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន១៧គម្រោង។

កិច្ចប្រជុំគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍

កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន១៧គម្រោង ក្រោមអធិបតីភាពលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

 គម្រោងវិនិយោគទាំង១៧នេះ មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួនប្រមាណ៩ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន១គម្រោង (បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន១៦គម្រោង (បង្កើតរោងចក្រកែច្នៃលោហធាតុ ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក ផលិតអំពូលភ្លើងនិងបរិក្ខារអគ្គិសនី ផលិតគ្រឿងសង្ហារិម ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន ផលិតចង្ក្រាននិងឡចម្អិន ផលិតសម្ភារៈវេចខ្ចប់ ផលិតសម្ភារៈសម្រាប់បោះជំរុំ ខារអំបោះ បោកគក់និងជ្រលក់ពណ៌)  ដោយបានបោះទីតាំងវិនិយោគ នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here