ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ អាជ្ញាធរខេត្តសៀមរាបបានបើកកិច្ចប្រជុំពិភាក្សាស្តីពីគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលមានទីតាំងនៅជាប់ព្រំប្រទល់ស្រុកបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ របស់ខេត្តសៀមរាប លើផ្ទៃដីទំហំ ៧០០ហិកតា ដើម្បីត្រៀមបើកការដ្ឋានសាងសង់ជាផ្លូវការនាពេលខាងមុខនេះ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំរបស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង វត្តមានចូលរួមរបស់លោក តឹករ៉េត សំរេច ប្រធានគណៈកម្មការ តម្រង់ទិសការសាងសង់ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងភាគីក្រុម ហ៊ុនវិនិយោគគម្រោងសាងសង់ចិន ដឹកនាំដោយលោក Lu Yanwen ប្រធានក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី និងមន្រ្តីពាក់ព័ន្ធ។
-->
លោក ទៀ សីហា ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋខេត្តសៀមរាប ក៏បានសម្តែងនូវសេចក្តីរំភើប ចំពោះសមទ្ធិផលថ្មីដ៏ធំមួយ ដែលនឹងចាប់បដិសន្ធិកនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប គឺអាកាសយាន ដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាព្រលាយយន្តហោះដ៏ធំមួយនៅក្នុងតំបន់អាស៊ីយើងនេះ។ លោកបន្តថា នៅពេលដែលអាកាសយានដ្ឋានថ្មីបានសាងសង់រួចរាល់ និងបើកកិច្ចដំណើរការនោះ និងធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍មាន ការកើនទើងទ្វេរដង និងកាន់តែធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប សំខាន់នៅស្រុកទាំងបី ដែលមានភូមិសាស្ត្រជាប់នឹងអាកាសយានដ្ឋាននេះផងដែរ។
លោក Lu Yanwen បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរ ជាគម្រោងដ៏សំខាន់ដែលបានគាំទ្រ ដោយរដ្ឋាភិបាលទាំងពីរកម្ពុជា ចិន ក្នុងគោលនយោបាយ(ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ ) ហើយនៅថ្ងៃទី១៣ តុលា ឆ្នាំ២០១៦ Yuntouគ្រុប និងទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះហត្ថលេខា ព្រមព្រៀង BOT ស្តីពីគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតី ស៊ីជីង ពីង នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកបានបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះនេះ មានចម្ងាយពីក្រុងសៀមរាប៥១គីឡូម៉ែត្រ នៅលើផ្ទៃដីសរុប៧០០ហិកតា ហើយសាងសង់តាមស្តង់ដាររចនាបថអាកាសយានដ្ឋានលំដាប់ថ្នាក់ទី4E ដែលអាចប្រតិបត្តិការយន្ត ហោះខ្នាតធំមានលេខកូដ E ។ ម៉្យាងទៀតតាមកំណើននៃចរាចរណ៍ផ្លូវអាកាសនាពេលអនាគត និងត្រូវធ្វើការពង្រីកទៅជា អាកាសយានដ្ឋានប្រភេទ4F ហើយគម្រោងនេះ ប្រតិបត្តិការតាមកម្មវិធី BOT ដែលមានការវិនិយោគដោយ Yuntou គ្រុប យូណានវិនិយោគបរទេស និងយូណានព្រលានយនហោះគ្រុប ដែលបានបណ្តាក់ទុនវិនិយោគ២២០លានដុល្លា ដើមី្បបង្កើត ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអង្គរ អ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ក្រុមហ៊ុនអង្គរ) ដែលមានការទទួលខុស ត្រូវចំពោះការវិនិយោគលើគម្រោងសាងសង់ និង គ្រប់គ្រងប្រតិបត្តិការ៕
