ជប៉ុន​វិនិយោគ ៣លាន​ដុល្លារ លើ​ឧទ្យាន Techno Park Poipet

0

ភ្នំពេញ៖ ក្រុមហ៊ុន Toyota Tsusho Corporation ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​បោះទុន​វិនិយោគ​ទឹកប្រាក់​ចំនួន៣លាន​ដុល្លារ ដែលមាន​ឈ្មោះថា Techno Park Poipet ជា​សួនឧទ្យាន​ឈានមុខ​គេ​របស់​ប្រទេស​ជប៉ុន​ដែល​ផ្តល់ឱកាស​ថ្មី​សម្រាប់​ការងារ និង​ការផ្លាស់ប្តូរ​ជំនាញ​របស់​ប្រទេស។

រដ្ឋមន្ត្រី​ទទួលបន្ទុក​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិ​វឌ្ឍ​ន៍​កម្ពុជា​លោក​សុខ​ចិន្តា សោភា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នូវ​វត្តមាន​សួនឧទ្យាន​នេះ ដោយ​ចាត់ទុក​វា​ជា​មោ​ធិបតេយ្យ​មួយ សម្រាប់​ការវិនិយោគ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ជប៉ុន​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​បន្តថា ក្រុមហ៊ុន Techno Park Poipet មិន​ត្រឹមតែ​ធ្វើ​ពិពិធ​កម្ម​ការវិនិយោគ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើត​ការងារ និង​ផ្ទេរ​ជំនាញ​ដល់​អ្នកស្រុក​ផងដែរ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម 2015-2025 របស់​រដ្ឋាភិបាល។

លោក Takayuki Tatsuta នាយក​គ្រប់គ្រង​ក្រុមហ៊ុន Toyota Tsusho បានឱ្យដឹងថា ការដាក់​ឧទ្យាន​បច្ចេកវិទ្យា​នៅ​ប៉ោយប៉ែត គឺជា​ការវិនិយោគ​ល្អ​បំផុត​ដោយសារ​វា​នៅ​ជិត​រាជធានី​ភ្នំពេញ និង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​ដែល​អនុ  ញ្ញាត​ឱ្យមាន​ការដឹកជញ្ជូន​ទំនិញ​កាន់តែ​ងាយស្រួល។ លោក​បន្តទៀតថា ក្រៅពី​ការផលិត​គ្រឿងបន្លាស់​របស់​យានយន្ត ឧទ្យាន​នេះ​ក៏បាន​បង្ហាត់បង្រៀន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ធ្វើការ​សម្រាប់​ឧស្សាហកម្ម​នេះ​ផងដែរ ហើយ​រហូតមក​ដល់ពេលនេះ​មាន​ក្រុមហ៊ុន៥ ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​តំបន់​បច្ចេកវិជ្ជា ដែល​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុ​ជាជាង១៥០នាក់។

លោក​បន្តថា “ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ទី​បួន ដែលមាន​សួន​បច្ចេកទេស​ជប៉ុន ដោយ​រួមមាន​ប្រទេស​ឥណ្ឌា​ថៃ​និង​ឥណ្ឌូនេស៊ី។

លោក Horinouchi Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​សម្តែង​ការ​អរគុណ​ចំពោះ​ប្រទេស​កម្ពុជា និង​បាន​អះអាង​ជាថ្មី​ម្តងទៀត​នូវ​ការប្តេជ្ញាចិត្ត​របស់លោក ក្នុង​ការជួយ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ជប៉ុន ឲ្យ​មក​វិនិយោគ​នៅ កម្ពុជា​កាន់តែ​ច្រើនឡើង។

យោងតាម​ទិន្នន័យ​របស់ ​CDC បាន​បង្ហាញថា បច្ចុប្បន្ននេះ​មាន​គម្រោង​វិនិយោគ​ជប៉ុន​ចំនួន១១៥ ដែលមាន​តម្លៃ​ជាង១ពាន់​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ៣៦,០០០នាក់​នៅ​ទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here