ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិ Big C ដែលបោះទុនវិនិយោគនៅក្រុងប៉ោយប៉ែត បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីបើកដំណើរការនៅចុងខែមិថុនាខាងមុខនេះ។

ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិ Big C ដែលបោះទុនវិនិយោគនៅក្រុងប៉ោយប៉ែត បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីបើកដំណើរការនៅចុងខែមិថុនាខាងមុខនេះ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Four stars plus Four លោក សួង សុខហ៊ាង ដែលបានធ្វើការជិតស្និទ្ធជាមួយអ្នកវិនិយោគថៃ ដែលវិនិយោគផ្សារទំនើប Big C បានឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ផ្សារទំនើបនេះ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ មករានេះ និងគ្រោងបញ្ចប់ក្នុងរយៈពេល៦ខែ។ លោកបន្តថា ផ្សារទំនើបនេះនឹងទទួលបានជោគជ័យ ដោយសារជីវភាពប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមានភាពល្អប្រសើរ និងចំនួនប្រជាជនរស់នៅទីក្រុងនេះ បានកើនឡើងជាង២០ម៉ឺននាក់ ពិសេសក្រុងប៉ោយប៉ែតមិនទាន់មានផ្សារទំនើបច្រើននៅឡើយ។
លោកបន្តថា “តាមខ្ញុំបានជួបជាមួយអ្នកវិនិយោគថៃបានឲ្យដឹងថា ផ្សារទំនើបនេះ នឹងសាងសង់លើផ្ទៃដី ២,៥ ហិកតា ក្នុងនោះដីសម្រាប់សាងសង់ផ្សារមានទំហំ ១,៥ ហិកតា និងដី១ហិកតាទៀតបំរ៉ុងទុកសម្រាប់ចំណតយានយន្ត។ លោកបន្តថា “ផ្សារនេះស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្ថិតនៅជាប់គំរោង Empire”។

ក្រុងប៉ោយប៉ែតបច្ចុប្បន្ន មានប្រជាពលរដ្ឋរស់នៅប្រមាណ ២០ម៉ឺននាក់ ក្នុងនោះអ្នកវិនិយោគអន្តរជាតិមានប្រមាណ៥ម៉ឺននាក់ ដែលធ្វើឲ្យទីក្រុងនេះកាន់តែមានភាពរីកចម្រើនយ៉ាងលឿន ពិសេសវិស័យសំណង់និងអចលនទ្រព្យ។ បច្ចុប្បន្នមានគំរោងខុនដូជាច្រើនកំពុងសាងសង់ ដែលធ្វើឲ្យមុខមាត់ទីក្រុងនេះមានការផ្លាស់ប្តូរទាំងស្រុង។
យោងតាម ទិន្នន័យពីសាលាក្រុងប៉ោយប៉ែតបានឲ្យដឹងថា បច្ចុប្បន្នក្រុងប៉ោយប៉ែតមានអាគារកំពស់ចាប់ពី ៥ ដល់ជាង ២០ជាន់ ចំនួន ៦០អាគារហើយ។
លោក សាន ស៊ាងហូ អភិបាលក្រុងប៉ោយប៉ែតបាន មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីក្រុងប៉ោយប៉ែតកំពុងមានការរីកចម្រើនលឿន ដោយសារកំនើននៃការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសបច្ចុប្បន្នមានក្រុមហ៊ុនក្នុងស្រុកមួយគំពុងរៀបចំសាងសង់ ព្រលានយន្តហោះឡើងវិញ ដែលតាមគំរោងក្រុមហ៊ុននេះ នឹងសាងសង់ព្រលានយន្តហោះនេះនៅក្នុងរដូវប្រាំងខាងមុខនេះ។
លោកបន្តថា “ជាមួយនឹងល្បឿននៃការអភិវឌ្ឍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋក្រុងកាន់តែល្អប្រសើរ ពិសេសផ្លូវក្នុងក្រុងបានធ្វើឲ្យតម្លៃដីធ្លី នៅក្នុងទីក្រុងនេះកើនឡើងយ៉ាងខ្ពស់”៕