រដ្ឋមន្ត្រីទេសចរណ៍​ជំរុញ​ឲ្យ​មានការ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ទៀត​សម្រាប់​បំពេញ​តម្រូវការ​ជូន​ភ្ញៀវ​

0

ដោយ ​នៅ​ ​ស៊ី​វុត្ថា

​សៀមរាប​៖​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ជំរុញ​ឲ្យ​វិ​ស័យ​ស​ធា​រណៈ​ ​និង​ ​ឯកជន​ត្រូវ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ទៀត​សម្រាប់​បំពេញ​តម្រូវការ​ជូន​ភ្ញៀវ​ ​ខណៈ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្តសៀមរាប​ ​មិន​ត្រឹមតែ​មក​ទស្សនា​ប្រាសាទអង្គរវត្ត​តែមួយ​ផ្នែក​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ពួកគេ​ក៏​ត្រូវការ​ផលិតផល​ទេស​ចរ​ណ៍​ផ្សេង​ៗ​ទៀត​ក្រៅពី​ប្រាសាទអង្គរវត្ត​។​

លោក​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅក្នុង​កិច្ចប្រជុំ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ ​ប្រចាំត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​កាលេ​ពី​ថ្ងៃទី​ ​៨​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​បាន​មានប្រសាសន៍​ដាស់តឿន​សាជាថ្មី​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ក៏ដូចជា​វិស័យ​ឯកជន​ ​ត្រូវ​ខិតខំ​រួមគ្នា​បង្កើត​រមណីយដ្ឋាន​ទេស​ចរ​ណ៍​ថ្មី​ៗ​ ​ឱ្យ​ច្រើន​សម្បូរ​បែប​ថែមទៀត​ ​ដើម្បី​ភ្ជាប់​ខ្សែ​ទស្សនកិច្ច​ជូន​ភ្ញៀវ​ទេសចរ​ពី​ប្រាសាទអង្គរវត្ត​ខណៈ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ ​ក៏​មិនទាន់​មាន​ច្រើន​តាម​តម្រូវការ​ភ្ញៀវ​ទេសចរ​នៅឡើយ​ដែរ​។​

​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ ​លោក​ ​ង៉ូវ​ ​សេង​កាក់​ ​បានឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​ ​ក៏ដូចជា​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ ​ក៏​កំពុងតែ​ខិតខំ​ជំរុញ​ការរៀបចំ​ ​«​សៀមរាប​ក្រៅពី​ប្រាសាទ​អង្គរ​»​ ​ជាមួយ​វិស័យ​ឯក​ជ​នប​ណ្ដើរៗ​ហើយ​ដែរ​។​

​លោក​ ​ជុក​ ​ជំនោរ​ ​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ ​នៃ​ក្រសួងទេសចរណ៍​ ​បានឱ្យ​ដឹង​ថា​ ​ផលិត​ទេស​ចរ​ណ៍​ផ្សេង​ៗ​នៅ​ខេត្តសៀមរាប​ ​ក្រៅពី​ប្រាសាទអង្គរវត្ត​ ​ក្រសួងទេសចរណ៍​បាន​កត់សម្គាល់​ថា​មាន​តំបន់​ភ្នំ​គូលែន​ ​នៅ​ស្រុក​បន្ទាយស្រី​ ​និង​ស្រុក​ស្វាយលើ​ ​សហគមន៍​ទេសចរណ៍​កំពង់ភ្លុក​ ​សហគមន៍​ទេសចរណ៍​បឹង​ពារាំង​ ​ស្រុក​ប្រាសាទបាគង​ ​សហគមន៍​ទេសចរណ៍​កំពង់ឃ្លាំង​ ​នៅ​ស្រុក​សូទ្រនិគម​ ​ភូមិដ្ឋាន​ធម្ម​ជា​តិ​រ៉ុន​តាឯក​ ​ស្រុក​បន្ទាយស្រី​ ​សហគមន៍​ទេសចរណ៍​ជ្រាវ​ ​សហគមន៍​ទេសចរណ៍​ចុង​ឃ្លា​ស​ ​នៅ​ក្រុង​សៀមរាប​។​

​លោក​ ​ជុក​ ​ជំនោរ​ ​បាន​បន្ត​ថា​ ​ក្រៅពីនោះ​មានការ​ភ្ជាប់​ខ្សែ​ទស្សនកិច្ច​ទៅដល់​ប្រាសាទព្រះវិហារ​ ​និង​ក្រុម​ប្រាសាទ​កោះ​កេរ​ ​នៅ​ខេត្តព្រះវិហារ​ ​ប្រាសាទបេង​មាលា​ ​ឬ​បឹងមាលា​ ​នៅ​ស្រុក​ស្វាយលើ​ ​តំបន់​ប្រាសាទសំបូរព្រៃគុក​ ​នៅ​ខេត្តកំពង់ធំ​ ​និង​ទៅដល់​ប្រាសាទ​វត្ត​ភូ​ ​ប្រទេស​ឡាវ​ផង​ដែរ​ ​ដែល​ជា​ខ្សែ​ទស្សនកិច្ច​បេតិកភណ្ឌ​។​

​ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួងទេសចរណ៍​រូប​នេះ​ ​បាន​បន្ថែម​ទៀត​ថា​ ​ការរៀបចំ​ទស្សនីយ​ភា​ពស​ម្ដែល​សិល្ប​វប្បធម៌​ ​នៅ​តាម​ភោជនីយដ្ឋាន​ ​សណ្ឋាគារ​នានា​នៅក្នុង​ក្រុង​សៀមរាប​ ​ផ្សារ​ទំនើប​ ​កន្លែង​កម្សាន្ត​នានា​នៅក្នុង​ស្រុក​សៀមរាប​ ​ក៏​ជា​ផលិតផល​ទេសចរណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែរ​។​

​លោក​ថា​ ​ប៉ុន្តែ​កន្លែង​ទេសចរណ៍​ខ្នាត​តូច​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​របស់​វិស័យ​ឯកជន​មួយចំនួន​ ​ហាក់​មិនទាន់​ទទួល​បានការ​ចាប់អារម្មណ៍​ ​ពីសំណាក់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅឡើយ​ ​នេះ​ក៏​ប្រហែល​មក​ពី​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​ ​មិនសូវ​រៀបចំ​ជា​ខ្សែ​ទស្សនកិច្ច​សម្រាប់​ភ្ញៀវ​។​

​លោក​រដ្ឋមន្ត្រី​ ​ថោង​ ​ខុន​ ​បាន​ណែនាំ​បន្ថែម​ថា​ ​វិស័យ​សាធារណៈ​ ​និង​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ ​ត្រូវ​រួមគ្នា​បង្កើត​ផលិតផល​ទេសចរណ៍​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​បន្ថែម​ទៀត​ ​ដើម្បី​បំពេញ​ចំណាប់​អារម្មណ៍​ ​និង​តម្រូវការ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា​ ​មានឱកាស​ស្នាក់នៅ​យូរថ្ងៃ​យូរ​ខែ​ ​និង​ចាយ​ច្រើន​។​

​លោក​បន្ត​ថា​ ​ការ​អភិវឌ្ឍ​ ​ឬក៏​សាងសង់​សំណង់​ណាមួយ​នៅ​ក្រុង​សៀមរាប​ ​ត្រូវ​មានការ​សិក្សា​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ការអនុញ្ញាត​ត្រឹមត្រូវ​ពីសំណាក់​អាជ្ញាធរ​ ​ពីព្រោះ​សៀមរាប​-​អង្គរ​ជាទី​ក្រុង​បេតិកភណ្ឌ​បុរាណ​ ​ជា​កេរដំណែល​ពី​បុព្វបុរស​ដូនតា​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here